ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Apple បានក្លាយជាក្រុមហ៊ុនសាធារណៈដំបូងគេនៅលើពិភពលោកដែលមានតម្លៃ១ពាន់ពាន់លានដុល្លារ

image

ក្រុមហ៊ុន Apple បានក្លាយជាក្រុមហ៊ុនជួញដូរសាធារណៈដំបូងគេនៅលើពិភពលោកដែលមានតម្លៃ ១ ពាន់ពាន់លានដុល្លារដែលជាផ្លែផ្កាហិរញ្ញវត្ថុនៃបច្ចេកវិទ្យាទាន់សម័យដែលបានកំណត់អ្វីដែលយើងរំពឹងពីឧបករណ៍របស់យើង។
តម្លៃទីផ្សាររបស់ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone បានកើនឡើងដល់កម្រិតខ្ពស់នៅក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃព្រហស្បតិ៍ហើយភាគហ៊ុនរបស់វាបានបិទក្នុងកម្រិតខ្ពស់ថ្មី ២០៧,៣៩ ដុល្លារ។
ភាគហ៊ុននេះបានកើនឡើងចាប់តាំងពីថ្ងៃអង្គារ៍នៅពេលវាបានបង្ហាញពីលទ្ធផលល្អច្រើនជាងលទ្ធផលរំពឹងទុកសម្រាប់រយៈពេល ៣ ខែដល់ខែមិថុនា។

ក្រុមហ៊ុន Apple បានផ្តួលគូប្រជែងនៅ Silicon Valley ដូចជាក្រុមហ៊ុន Amazon និង Microsoft ដើម្បីក្លាយជាក្រុមហ៊ុនដំបូងគេដែលទទួលបានតម្លៃសរុបដល់ទៅ ១ ពាន់ពាន់លានដុល្លារ។ ចាប់តាំងពីទូរស័ព្ទ iPhone ដំបូងបានដាក់លក់នៅឆ្នាំ ២០០៧ ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានកើនឡើង ១,១០០ភាគរយហើយបានកើនឡើងជិតមួយភាគបីកាលពីឆ្នាំមុន។ ការកើនឡើងនេះគឺមានភាពគួរអោយភ្ញាក់ផ្អើលជាង ៥០.០០០ភាគរយ ចាប់តាំងពីក្រុមហ៊ុននេះបានចុះបញ្ជីជាលើកដំបូងក្នុងឆ្នាំ ១៩៨០ ។ វាបានកើនឡើងដល់ ២.០០០ភាគរយ សម្រាប់សន្ទស្សន៍ S & P ៥ Index ក្នុងរយៈពេលដូចគ្នា។



ប្រែសម្រួលដោយ ខៀវ កូឡា