ព័ត៌មានអន្តរជាតិ

ស្រី្តជនជាតិ ម៉ិចសិចម្នាក់មានផ្ទៃពោះកូនទី ៨ ក្នុងវ័យ៧០ឆ្នាំ

image


យោងតាមសារពត៌មាន The Mirror អោយដឹងថាអ្នកស្រី Maria de la Luz ពលរដ្ឋម៉ិចសិចដែលកំពុងរស់នៅក្នុងរដ្ឋ Sinaloa កំពុងមានផ្ទៃពោះកូនទៅ៨ក្នុងវ័យ ៧០ឆ្នាំ ។


ស្រី្តមានផ្ទៃពោះ ក្នុងវ័យ ៧០ឆ្នាំរូបនេះ បានប្រាប់កាសែត The Mirror ថា ៣ខែទៀតលោកស្រី នឹង សម្រាលកូនក្នុងផ្ទៃនេះ ហើយកូននេះ ជាកូនទៅ៨ គ្រូពេទ្យបានប្រាប់គាត់ថា កូននេះជាកូនស្រី ។អ្នកស្រីពុំបានរៀបរ៉ាប់លំអិត ពីការពរពោះនេះ ទេ លោកស្រីគ្រាន់តែបាននិយាយថាអ្នកស្រីបានសម្រាកពីកិច្ចការងារ តាំងពី៣ខែមកម៉្លេះ ។


អ្នកស្រីបានថ្លែងបន្តទៀតថា ឥឡូវនេះខ្ញុំមានអាការៈចុករោយ ស្រពន់ជើង ក្អួតចង្អោរម្តងម្តាល ហើយខ្ញុំ បានត្រួតពិនិត្យសុខភាពផ្ទៃពោះ ទាំងពេទ្យរដ្ឋ នឹង ឯកជន វាសឹងតែមិនជឿរសោះថា ខ្ញុំមាន គភ៌ តើអ្នកឃើញទេនេះ គឺចាហ្វីលថតគភ៌កូនក្នុងផ្ទៃរបស់ខ្ញុំ។


លោកស្រីបានថ្លែងដោយស្រងូតស្រងាត់ថា កូនៗរបស់ខ្ញុំមិនសប្បាយចិត្តទេ នៅពេលដែលដឹងថាខ្ញុំមានផ្ទៃពោះ ព្រោះពួកគេគិតថា ខ្ញុំចាស់ហើយ។


លោកស្រី នឹងចូលទៅក្នុងមន្ទីរពេទ្យដើម្បីវះកាត់សម្រាលកូននៅថ្ងៃទី ១៨ ខែ កក្តដា ម្សិលមិញនេះ ។


កាសែតThe Mirror ដដែលនេះ ពុំបានបញ្ជាក់អំពីស្ថានភាពខាងលើនេះ បន្ថែមទៀតទេ គ្រាន់តែបានបញ្ជាក់ថាគាត់គឺជាស្រី្តដែលមាន អាយុច្រើនជាងគេបំផុត ដែលមានផ្ទៃនៅលើលោកនេះ ៕


អត្ថបទ គល់ គន្ធា