នាព្រឹកនេះ សម្តេចតេជោ អញ្ជើញពិនិត្យមើលចង្វាក់ផលិតកម្មនិងសកម្មភាពការងារនៅរោងចក្រមួយតាមបណ្តោយផ្លូវជាតិលេខ៤
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី១៨ ខែកក្កដានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញទស្សនកិច្ចស្វែងយល់ពីចង្វាក់ផលិតកម្មរោងចក្រ និងសកម្មភាពរបស់កម្មករ កម្មការនី ធ្វើការនៅរោងចក្រ ថប សាមីត ហ្គាមេន ដែលរោងចក្រនេះវិនិយោគដោយជនជាតិចិនតៃវ៉ាន់ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមជំរាបថា រោងចក្រថប សាមីត ហ្គាមេននេះ មានកម្មករ កម្មការិនីកំពុងបំពេញការងារសរុប ៣,៨៧២នាក់ ប្រុស ៣០៩នាក់ នារី ៣,៥៦៣នាក់។ រោងចក្រនេះ ផ្តល់ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗដល់កម្មករ កម្មការិនីសរុបជាង ១លានដុល្លារក្នុងមួយខែ ហើយផលិតផលនៃ រោងចក្រនេះត្រូវបាននាំចេញទៅកាន់ទីផ្សារ អឺរ៉ុប និងអាមេរិក៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation