ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសអូស្ត្រាលី ចេញសេចក្តីថ្លែងការណ៍ស្វាគមន៍ចំពោះបទឈប់បាញ់រវាងកម្ពុជា និងថៃ

image



អូស្ត្រាលី៖​ តាមរយៈគេហទំព័ររបស់ខ្លួន ក្រសួងការបរទេស និងពាណិជ្ជកម្មនៃរដ្ឋាភិបាលអូស្ត្រាលី បានឱ្យដឹងថា​ ប្រទេសអូស្ត្រាលី សូមស្វាគមន៍ចំពោះសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅពិសេស (GBC) លើកទី៣ រវាងកម្ពុជា និងថៃ នៅថ្ងៃទី២៧ ខែធ្នូ រួមទាំងការព្រមព្រៀងលើបទឈប់បាញ់ជាបន្ទាន់ ដើម្បីការពារជនស៊ីវិល ចាប់ផ្ដើមឡើងវិញនូវការកំណត់ខណ្ឌសីមាព្រំដែនដោយសន្តិវិធី និងការងារបោសសម្អាតមីន គោរពច្បាប់អន្តរជាតិ និងដោះលែងទាហានកម្ពុជាដែលត្រូវបានឃុំខ្លួន ស្របតាមសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ដែលសម្របសម្រួលដោយសហរដ្ឋអាម៉េរិក និងអាស៊ាន​ ។

អូស្ត្រាលី ក៏បានថ្លែងអំណរគុណដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចំពោះតួនាទីដ៏សំខាន់ និងកំពុងបន្តរបស់ពួកគេ​ ។​ អូស្ត្រាលី ព្រមទាំងជំរុញឱ្យប្រទេសកម្ពុជា និងប្រទេសថៃ ចាត់វិធានការបន្ថែមទៀត ដើម្បីសម្រេចបាននូវសន្តិភាពប្រកបដោយយុត្តិធម៌ និងយូរអង្វែង ព្រមទាំងកាត់បន្ថយផលប៉ះពាល់ផ្នែកមនុស្សធម៌នៃជម្លោះនេះ​ ៕

ប្រែសម្រួល៖​ ឡេង​ លាងហេង
ប្រភព៖​ Australian Government-Department of Foreign Affairs and Trade
រូបភាព៖​ Australian Government-Department of Foreign Affairs and Trade/ ក្រសួងព័ត៌មាន