ព័ត៌មានអន្តរជាតិ

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឯកឧត្តម Wang Wenbin អបអរសាទរដល់កម្ពុជា-ថៃ ដែលឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់

image



ភ្នំពេញ៖ តាមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ ឯកអគ្គរដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម វ៉ាង វិនប៊ីន (Wang Wenbin) បានសរសេរសារចូលរួមអបអរសាទរដល់កម្ពុជានិងថៃ ក្នុងការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ ដែលចូលជាធរមានកាលពីម៉ោង ១២:០០ ថ្ងៃត្រង់ ថ្ងៃសៅរ៍ ទី២៧ ខែធ្នូ ឆ្នាំ ២០២៥នេះ ។

ឯកឧត្តម បានលេីកឡើងបន្ថែមទៀត ដោយសង្ឃឹមថា កិច្ចព្រមព្រៀងបទឈប់បាញ់នឹងត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ហើយជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរនឹងវិលមករកភាពប្រក្រតីវិញក្នុងពេលឆាប់ៗនេះ ។

ឯកឧត្តមគូសបញ្ជាក់ដែរថា ភាគីចិននៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសម្របសម្រួលជំរុញនិងចរចា នឹងបន្តដើរតួនាទីស្ថាបនាក្នុងការកសាងសន្តិភាពឡើងវិញ ៕

អត្ថបទ៖ CNC
ប្រភព៖ ទំព័រហ្វេសប៊ុក ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឯ.ឧ Wang Wenbin