នាយករដ្ឋមន្ត្រីម៉ាឡេស៉ី បង្ហាញការស្វាគមន៍ចំពោះបទឈប់បាញ់រវាងកម្ពុជា-ថៃ
ម៉ាឡេស៉ី៖ នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៉ី ឯកឧត្តម អាន់វ៉ា អ៉ីប្រាហ៉ីម បានបង្ហាញនូវការស្វាគមន៍ចំពោះបទឈប់បាញ់ដែលព្រមព្រៀងគ្នាដោយប្រទេសកម្ពុជា និងប្រទេសថៃ ដែលបានចូលជាធរមាននៅម៉ោង ១២:០០ ថ្ងៃត្រង់ ថ្ងៃសៅរ៍ ទី២៧ ខែធ្នូ ឆ្នាំ ២០២៥។ ការសម្រេចចិត្តផ្អាកការវាយប្រហារ និងរក្សាកម្លាំងនៅនឹងកន្លែង បានឆ្លុះបញ្ចាំងពីការទទួលស្គាល់រួមគ្នាថា ការអត់ធ្មត់គឺជាការចាំបាច់បំផុត ជាពិសេសសម្រាប់ផលប្រយោជន៍របស់ប្រជាពលរដ្ឋស៊ីវិល។
សេចក្តីថ្លែងការណ៍រួមបានដាក់ចេញនូវវិធានការជាក់ស្តែង និងវិជ្ជមាន រួមមានការផ្ទៀងផ្ទាត់ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន និងការទំនាក់ទំនងដោយផ្ទាល់រវាងអាជ្ញាធរការពារជាតិ។ ទាំងនេះគឺជាមូលដ្ឋានគ្រឹះសម្រាប់ស្ថិរភាព ហើយឯកឧត្តមមានក្តីសង្ឃឹមថា ភាគីទាំងពីរនឹងអនុវត្តតាមដោយស្មោះត្រង់។
ឯកឧត្តមអាន់វ៉ា បន្ថែមថា ខណៈប្រទេសម៉ាឡេស៊ី នឹងផ្ទេរតំណែងប្រធានអាស៊ានទៅឱ្យប្រទេសហ្វីលីពីន នៅពាក់កណ្តាលអធ្រាត្រថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ម៉ាឡេស៉ីនឹងគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងដើម្បីធានាថា ការសន្យាទាំងនេះត្រូវបានគោរព ហើយកិត្យានុភាព និងភាពជឿជាក់របស់អាស៊ាន ក្នុងនាមជាតំបន់ដែលមានសន្តិភាព ត្រូវបានរក្សាការពារ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ ទំព័រហ្វេសប៊ុកនាយករដ្ឋមន្ត្រីម៉ាឡេស៉ី Anwar Ibrahim
រូបភាព៖ ទំព័រហ្វេសប៊ុកនាយករដ្ឋមន្ត្រីម៉ាឡេស៉ី Anwar Ibrahim | ក្រសួងព័ត៌មាន