វីដេអូសិល្ប

ព័ត៌មានវីដេអូ៖ មិនធ្លាប់ជួបមុខគ្នាសោះ តែក្មេងស្រីម្នាក់ហ៊ានសម្រក់ឈាមបង្ហាញក្តីស្រឡាញ់ចំពោះ សុខ ពិសី

image

ពិតជាមិនធម្មតាមែន តារាចម្រៀងស្រីឈរលេខរៀងទី១នៅផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី នៅតែឈរជើងខ្លាំងក្នុងវិស័យចម្រៀង ហើយកាលពីប៉ុន្មានថ្ងៃមុននេះ តារាចម្រៀងរូបនេះបានរំជួលចិត្តខ្លាំងនៅពេលដែលមានមនុស្សម្នាក់បានបូជាភាពជាអ្នកស្រឡាញ់ស្មោះស្ម័គ្រចំពោះរូបនាង ដោយបានសាក់ស្មោះសុខ ពិសី ជាសាធារណៈនៅលើខ្លួនរបស់គេ។

ជាមួយនឹងការឈឺចំពោះការចាក់ទម្លុះសាច់ តែនៅញញឹមសប្បាយចិត្តប្អូនស្រីម្នាក់ដែលដាក់ឈ្មោះនៅលើហ្វេសប៊ុកថា មិត្តល្អ បានសរសេរជាមួយនឹងការបង្ហោះរូបសាក់ថា៖«ខ្ញុំស្រលាញ់គាត់ខ្លាំងណាស់ មិនថាយប់ ថ្ងៃ ល្ងាច ព្រឹក គ្រប់ដង្លើមចេញចូល ឃើញតែមុខគាត់។

កូនស្រលាញ់ម៉ាក់ខ្លាំងណាស់ ចង់ជួបគាត់ណាស់ មានអ្នកណាជួយខ្ញុំបានអត់អោយបានជួបគាត់ខ្ញុំអត់ដែរបានឃើញគាត់ទេ តែខ្ញុំនៅតែស្រលាញ់រហូតនឹង»។
ឆ្លើយតបនឹងអ្នកគាំទ្រដែលមិនធ្លាប់បានជួបមុខសោះ តែហ៊ានបូជាសាច់ចាក់សាក់បែបនេះ សុខ ពិសី បាននិយាយថា៖«លះបង់ម្លេះពៅលើសពីអាណិត ប្រហែលឈឺខ្លាំងហើយមើលទៅ។ អរគុណណាស់សំរាប់ការស្រលាញ់ដ៏ធំធេងនេះ។ I love u so much»។

អ្វីដែលកាន់តែរំភើប ទីបំផុតក្មេងស្រីម្នាក់នោះក៏បានជួបផ្ទាល់ជាមួយនឹងកញ្ញា សុខ ពិសី នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅមុនពេលតារារូបនេះត្រូវចេញទៅសម្តែងច្រៀងនៅប្រទេសកូរ៉េ៕