ស្វែងយល់ពីគោលនយោបាយបញ្ចុះថ្លៃអគ្គិសនី ទឹកស្អាត និងប្រព័ន្ធស្រោចស្រពរបស់គណបក្សប្រជាជនកម្ពុជា
| វីដេអូព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រកាសថា បើគណបក្សប្រជាជនកម្ពុជាឈ្នះ រាជរដ្ឋាភិបាលនឹងជំរុញអភិវឌ្ឍន៍ ប្រពន្ធ័ស្រោចស្រព និងទឹកស្អាត បង្កើនសមត្ថភាពផ្គត់ផ្គង់ទឹកនៅគ្រប់មូលដ្ឋាន រួមជាមួយការពង្រីកការផ្គត់ផ្គង់អគ្គិសនីពីបណ្តាញជាតិឱ្យដល់គ្រប់ភូមិទាំងអស់ នៅឆ្នាំ២០២០ ជាពិសេសបន្តបញ្ចុះថ្លៃអគ្គិសនី។


សូមជម្រាបថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសដោយសន្យាជូនប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសថា រាជរដ្ឋាភិបាលនឹងរៀបចំអនុវត្តនូវកម្មវិធីកាត់បន្ថយថ្លៃអគ្គិសនីសម្រាប់អ្នកប្រើប្រាស់គ្រប់ប្រភេទ នៅទូទាំងប្រទេសសម្រាប់ ឆ្នាំ២០១៩និងឆ្នាំ២០២០។

យោងតាមការគោលនយោបាយបញ្ចុះថ្លៃអគ្គិសនីរបស់គណបក្សប្រជាជនកម្ពុជាបង្ហាញថា នៅឆ្នាំ២០១៩នឹងមានការបញ្ចុះថ្លៃប្រើប្រាស់ អគ្គិសនីសម្រាប់ទាំង អ្នកប្រើប្រាស់ធំ គ្រប់ប្រភេទ,អ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម ,អ្នកប្រើប្រាស់ប្រភេទពាណិជ្ជកម្មនិងរដ្ឋបាល ,សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ក៏ដូចជាប្រជាពលរដ្ឋ តាមលំនៅស្ថាន។

ជុំវិញគោលនយោបាយបញ្ចុះថ្លៃអគ្គិសនីនេះ សម្តេចតេជោ បញ្ជាក់ថា ដើម្បីអនុវត្តបានតាមកម្មវិធីបញ្ចុះថ្លៃអគ្គិសនី រដ្ឋត្រូវលះបង់ចំណូលពន្ធ ប្រមាណជិត ៤០លានដុល្លារក្នុងមួយឆ្នាំ។សម្តេចតេជោរំពឹងថា វិធានការជាក់ស្តែងនេះមិនត្រឹមផ្តល់ការសម្រួលមួយកម្រិតថែមទៀត ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ ប្រជាជនកម្ពុជាគ្រប់ស្រទាប់ជាន់ ថ្នាក់ប៉ុណ្ណោះទេ តែក៏នឹងជួយលើកកម្ពស់ភាពប្រកួតប្រជែង របស់កម្ពុជាថែមទៀតក្នុងការទាក់ទាញការវិនិយោគ និងការលើកស្ទួយកម្មភាព សេដ្ឋកិច្ច នៅក្នុងប្រទេស ដែលនឹងរួមចំណែក យ៉ាងសំខាន់ដល់ការទ្រទ្រង់កំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព ព្រមទាំងការបង្កើតការងារ និងបង្កើនប្រាក់ ចំណូលជូនដល់ ប្រជាពលរដ្ឋ ជាពិសេសដល់ស្រទាប់យុវវ័យ។

ជាមួយគ្នានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហាញជំនឿថា ប្រជាពលរដ្ឋ នៅទូទាំងប្រទេសពិត ជាយល់ដឹង អំពីសារៈសំខាន់និងចង់ទទួលបាននូវអត្ថប្រយោជន៍ពីការអនុវត្តកម្មវិធីបញ្ចុះថ្លៃអគ្គិសនីនេះ ហើយប្រាកដជាផ្តល់ការគាំទ្រដល់ គណបក្ស ប្រជាជនកម្ពុជាដែលមានសម្តេចជានាយករដ្ឋមន្ត្រីតាមរយៈសំឡេងឆ្នោតគាំទ្រម្នាក់ មួយសន្លឹករបស់ខ្លួននៅក្នុងការបោះឆ្នោត នាថ្ងៃទី២៩ ខែកក្ដដា ខាងមុខ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation