បទយកការណ៍ស្តីពី ប្រជាកសិករដាំត្រសក់នៅសង្កាត់កោះដាច់ - CNC News
បទយកការណ៍ស្តីពី ប្រជាកសិករដាំត្រសក់នៅសង្កាត់កោះដាច់
| វីដេអូព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ ប្រជាពលរដ្ឋក្នុងសង្កាត់កោះដាច់មួយចំនួននៅតែនិយមប្រកបរបរកសិកម្មដើម្បីផ្គត់ផ្គង់កម្រិតជីវភាពរស់នៅ ប៉ុន្តែការដាំដុះ របស់ពួកគាត់ មិនមែនពឹងអាស្រ័យតែលើធម្មជាតិដូចពីអតីតកាលឡើយ គឺការដាំដុះទាំងនោះធ្វើឡើងដោយមានលក្ខណៈបច្ចេកទេសទំនើប ដោយចំណាយតិច និងបានផលច្រើន។

ក្នុងចំណោមចម្ការដំណាំទាំងនោះ គេឃើញមានដំណាំត្រសក់ ត្រូវបានប្រជាពលរដ្ឋក្នុងសង្កាត់កោះដាច់ដាំដុះច្រើន ហើយត្រូវបានឈ្មួញ មកប្រមូលទិញដល់ចម្ការជារៀងរាល់ថ្ងៃ។

លោក ហ៊ន សុភ័ក្រ អ្នករាយការណ៍ព័ត៌មានរបស់ CNC បានចុះទៅជួបសម្ភាសន៍ផ្ទាល់ជាមួយប្រជាពលរដ្ឋដាំត្រសក់នៅទីនោះ ដោយទទួលបានព័ត៌មានថា ការដាំត្រសក់នេះធ្វើឡើងតាមលក្ខណៈបច្ចេកទេសងាយៗ ជាមួយនឹងការប្រើប្រាស់ជីធម្មជាតិដែល មិនប៉ះពាល់សុខភាព ដោយចំណាយដើមតិច បានផលក្នុងរយះពេលលឿន និងរកចំណូលបានច្រើន។

ចង់ដឹងច្បាស់ពីស្ថានភាពដាំដុះនិងកម្រិតជីវភាពរស់នៅរបស់ពួកគាត់យ៉ាងណានោះ សូមទស្សនាសេចក្តីរាយការណ៍​ដូចតទៅ៖


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation