សម្តេចតេជោ៖ មន្ត្រីរាជការ គ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធនឹងទទួលបានអត្ថប្រយោជន៍ច្រើន ពេលដែលគណបក្ស ប្រជាជនកម្ពុជាឈ្នះឆ្នោត
| វីដេអូព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានប្រកាសថា នៅពេលដែលគណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោត រាជរដ្ឋាភិបាលអាណត្តិទី៦ នឹងផ្តល់អត្ថប្រយោជន៍ជូន មន្ត្រីរាជការ គ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងដំឡើងបៀវត្សរបស់មន្ត្រីរាជការស៊ីវិលនិង កងកម្លាំង ប្រដាប់អាវុធជារៀងរាល់ឆ្នាំនិងបង្កើនប្រាក់សោធនរបស់និវត្តជននិង អតីតយុទ្ធជន ឱ្យមានកម្រិតជីវភាពកាន់តែប្រសើរឡើង។ ក្នុងនោះ ចាប់ពីឆ្នាំ២០១៩តទៅ នឹងចាប់ផ្តើមអនុវត្តការបើកប្រាក់បៀវត្ស និង ប្រាក់សោធន ក្នុងរយៈពេល ២សប្តាហ៍ម្តង តាមប្រព័ន្ធធនាគារ។



សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចតេជោ ហ៊ុនសែន តែងតែបានគិតគូនិងខិតខំលើការធ្វើការកំណែ ទម្រង់នៃបញ្ហាសំខាន់ជាច្រើន ដើម្បី ឱ្យការរស់នៅរបស់មន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ កាន់តែសុខស្រួល និងមានជីវភាពល្អប្រសើរ ដែលក្នុងនោះ រាជរដ្ឋាភិបាលបានធ្វើការដំឡើងប្រាក់ខែដល់មន្ត្រីរាជការជាបន្តបន្ទាប់ ដោយសម្តេច តេជោ បញ្ជាក់ថា ចាប់ពីឆ្នាំ២០១៩ទៅ ប្រាក់ខែមន្ត្រីរាជការមិនតិចជាង១លានរៀលនោះទេ រួមនឹងអត្ថប្រយោជន៍ផ្សេងៗ ជាច្រើនទៀត៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation