សម្តេចតេជោ៖ គណបក្សប្រជាជនឈ្នះនឹងផ្តល់អត្ថប្រយោជន៍ជូន កម្មករ កម្មការិនី និងបុគ្គលិកក្រុមហ៊ុន
| វីដេអូព័ត៌មានជាតិ
SHARE

​(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានអះអាងថា នៅពេលដែលគណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោត រាជរដ្ឋាភិបាលអាណត្តិទី៦ នឹងជំរុញអនុវត្តគោលនយោបាយនិង វិធានការជាក់ស្តែង ជាអាទិភាពជាច្រើនចំណុច ដើម្បីផ្តល់អត្ថប្រយោជន៍ជូន កម្មករ កម្មការិនី និងបុគ្គលិកក្រុមហ៊ុន។


សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ចាប់ពីឆ្នាំ២០១៩ទៅ រាជរដ្ឋាភិបាលនឹងរៀបចំបើកប្រាក់ ឈ្នួលការងារប្រចាំខែ ជូនកម្មករ-និយោជិត ក្នុងរយៈពេល២សប្តាហ៍ម្តង ដើម្បីធានាឱ្យកម្មករ-និយោជិតទាំងអស់គ្នា ទទួលបាននូវប្រាក់ឈ្នួលពលកម្ម ដែលនឹងត្រូវបានបន្តបង្កើនឡើងជាបន្តបន្ទាប់ក្នុងកម្រិត សមរម្យផង ព្រមទាំងបើកប្រាក់ ឈ្នួលពលកម្មនេះបានជាប្រចាំ និងដោយទៀងទាត់ ហើយទាន់ពេល សម្រាប់បម្រើ សេចក្តីត្រូវការក្នុងការផ្គត់ផ្គង់ជីវភាព។


គួរកត់សម្គាល់ថា ដោយគិតគូរលើកម្មករកម្មការិនីក្នុងវិស័យវាយនភណ្ឌ នាពេលកន្លងមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបន្តដាក់ចេញនូវសារសំខាន់ៗ ៩ចំណុចដើម្បីឲ្យក្រសួង និងស្ថាប័នពាក់ព័ន្ធអនុវត្តឲ្យមានប្រសិទ្ធភាព ក្នុងនោះរួមមាន ៖
១)ត្រូវអនុវត្តប្រាក់ខែអប្បបរិមា ១៧០ ដុល្លារ ចាប់ពីថ្ងៃ១ ខែមករា ឆ្នាំ២០១៨ តទៅ។
២)ត្រូវអនុវត្តការចុះពិនិត្យនៅតាមមន្ទីពេទ្យរដ្ឋ ចំពោះការពិនិត្យសុខភាព និងការព្យាបាល កម្មករកម្មការិនីរោងចក្រ រួមទាំងកីឡាករ កីឡាការិនី ក្រុមប្រឹក្សាភូមិ ឃុំ ក៏ត្រូវបានអនុវត្តដូចគ្នាជា ពិសេសរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រសួងការងារត្រូវធ្វើឲ្យបានហ្មត់ចត់។
៣)ត្រូវអនុវត្តចំពោះស្រ្តីមានផ្ទៃពោះសម្រាលកូនគឺនឹងទទួលបានពេលវេលាឈប់សម្រាក ពីការងាររយៈ ពេល៣ខែ ហើយទទួលបានប្រាក់ខែ ១២០% (៥០% ដោយក្រុមហ៊ុន និង ៧០%ដោយបេឡាជាតិ) ក្រសួងពាក់ព័ន្ធត្រូវ តាមដានការងារឲ្យបានដិតដល់ចំពោះការអនុវត្តសកម្មភាពនេះ។
៤)ត្រូវអនុវត្តចំពោះកម្មការិនីសម្រាលបានកូន(១)គឺទទួលថវិកា៤០ម៉ឺនរៀល និងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើសម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៉ឺនរៀល។ បើសម្រាលបានកូន(៣)គឺទទួលបានថវិកា១លាន២សែនរៀល ហើយបូកប្រាក់ឧបត្ថម្ភចំនួន៥លានរៀលទៀតពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ សម្តេចតេជោនាយករដ្ឋមន្រ្តីបាន ជម្រាបផងដែរថា នៅពេលដ៏ខ្លីខាងមុខនេះ ចំពោះកូនក្មួយកម្មការិនីក្រីក្របំផុតនោះគឺនឹងទទួលបាននូវប្រាក់ឧបត្ថម្ភប្រមាណ ៧៦០,០០០៛ (១៩០ដុល្លារ)។
៥)ត្រូវអនុវត្តចំពោះរបបសន្តិសុខសង្គម ដោយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨តទៅ កម្មករកម្មករ នីមិនចាំបាច់បង់ទៀតទេ គឺម្ចាស់ក្រុមហ៊ុនជាអ្នកបង់ជំនួស ១០០%។ ៦)អនុវត្តតាមដានមើលបញ្ហា ទឹក ភ្លើង គឺត្រូវខិតខំបន្ត តទឹកតភ្លើងដល់ផ្ទះរបស់ កម្មករយើង ដែលនៅឆ្ងាយដែលមិនទាន់ទៅដល់ឲ្យបានគ្រប់គ្រាន់ និងតំលៃផ្ទះជួលដល់កម្មករកម្មការិនី កុំអោយមានការឡើងថ្លៃក្នុងឆ្នាំ២០១៨ ពីព្រោះកន្លងមកយើងមានកំណត់រួចរាល់ហើយ។
៧)អនុវត្តប្រាក់សោធននិវត្តន៍ ចាប់ពីឆ្នាំ ២០១៩ ទៅក្មួយកម្មករ និងទទួលបានប្រាក់ ចូលនិវត្តន៍(ប្រាក់រឺត្រែត) ដូចច្នេះក្នុង រយៈពេល ១ឆ្នាំ(២០១៨)ត្រូវត្រៀមរៀបចំឲ្យហើយដើម្បីឲ្យដំណើរការបានល្អនៅក្នុងឆ្នាំ២០១៩នូវរបបសោធននិវត្តន៍នេះ។ ៨)អនុវត្តចូលរួមបន្តយកចិត្តទុកដាក់និងដោះស្រាយបញ្ហាផ្សេងៗដែលបងប្អូនពលករទៅក្រៅប្រទេសជួយសម្រួលនូវបែបបទលិខិតបទដ្ឋានផ្លូច្បាប់នានា និងដើម្បីទទួលបាននូវល័ក្ខខ័ណ្ឌការងារ ល្អប្រសើរ។
៩)ក្រសួងការងារត្រូវចុះអនុវត្តតាមដានភ្លាមៗឲ្យបានដិតដល់ និងចូលរួមដោះស្រាយបញ្ហាប្រឈម នានាចំពោះកម្មករ នៅពេល ដែលម្ចាស់រោងចក្ររត់ចោល។ ក្នុងនោះគឺត្រូវដោះស្រាយផ្តល់ ប្រាក់ឈ្នួលជាបន្ទាន់ដល់កម្មករ កម្មការិនីដែលបានធ្វើការ ក្នុងពេលដែលថៅកែរោងចក្របានរត់ចោល ហើយត្រូវបន្តដោះស្រាយបញ្ហានានាជាមួយម្ចាស់រោងចក្រដោយផ្ទាល់។ ទន្ទឹមនឹងនោះដែរ គឺត្រូវជួយ រកការងារធ្វើដល់កម្មករ កម្មការិនីអោយបានឆាប់បំផុត។

សូមជម្រាបថា បច្ចុប្បន្ននេះ នៅកម្ពុជា មានរោងចក្រកាត់ដេរសម្លៀកបំពាក់ និងកាត់ស្បែកជើងចំនួន ១,១៥១ រោងចក្រ ដោយមានកម្មករធ្វើការប្រមាណ៨៣ម៉ឺននាក់៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation