​អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមអបអរសាទរ ក្រមាខ្មែរ បំបែកឯតទគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក!
| វីដេអូព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ ខ្មែរជាព្រះរាជាណាចក្រអច្ឆរិយៈ ដែលមានមរតកច្រើនអនេក តាំងពីបុរាណមក។ ក្រៅពីប្រាសាទបុរាណ ចម្លាក់ សិល្បៈ តន្រ្តី អាយ៉ៃ យីកេ ល្ខោន របាំ ...។ល។ ក៏មានមរតកប្លែកមួយ ដែលជាអត្តសញ្ញាណខ្មែរផងដែរ គឺក្រមា។

ក្រមា គឺជាសំពត់ត្បាញដោយអំបោះ មានក្រឡាខ្វែង ដែលដូនតាខ្មែរ តែងដាក់ជាប់ខ្លួន សម្រាប់ផ្លាស់ងូតទឹក និងប្រើជាប្រយោជន៍ផ្សេងៗបានជាច្រើនយ៉ាង សូម្បីតែចម្លាក់នៅតាមប្រាសាទបុរាណ ក៏គេបានឃើញមានរូបកងទ័ពនិងប្រជារាស្ត្រប្រើប្រាស់ក្រមាចងចង្កេះឬពានាជាប់ខ្លួនផងដែរ។ សម័យតៗក្រោយមក ក្រមា បានក្លាយ ជាអត្តសញ្ញាណនៃជាតិខ្មែរ និងមានប្រជាប្រិយភាពនៅគ្រប់កន្លែង ហើយខ្មែរ តែងតែនិយមប្រើប្រាស់ក្រមាជាប្រយោជន៍ប្លែកៗគ្នា រួមមានដូចជា ប្រើប្រាស់ជាការលម្អផ្សេងៗ, ការពារកំដៅព្រះអាទិត្យ នៅពេលធ្វើស្រែចំការ,វេចខ្ចប់បាយចំណីស្ពាយតាមខ្លួន, បក់ជំនួសផ្លិត, ជាជំនួយ(ជើងអ្នក)នៅពេលឡើងដើមឈើ, ជាអង្រឹងក្មេង, ជាកន្សែងជូតខ្លួន ឬប្រើធ្វើជាសារ៉ុងស្លៀក, ជាកំណល់កល់ក្បាលជួសខ្នើយ, បត់ជារង្វេលទ្រាប់ទូលវត្ថុផ្សេងៗ, ចងចង្កេះពានា, ច្នៃជាសម្លៀកបំពាក់, ចងធ្វើជាឈូងលេងចូលឆ្នាំខ្មែរ ហើយក៏អាច បត់ជារាងកូនតុក្តាសម្រាប់ក្មេងតូចៗលេងផងដែរ។

ដោយមើលឃើញពីតម្លៃនៃមរតកល្អប្លែករបស់ដូនតាខ្មែរ និងដើម្បីបង្ហាញពីការរួបរួមសាមគ្គីនៃជាតិសាសន៍ខ្មែរ លើកស្ទួយកិត្យានុភាពអត្តសញ្ញាណជាតិ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានផ្តួចផ្តើមរៀចំកម្មវិធីរួមគ្នាត្បាញក្រមា១០០០ម៉ែត្រ ដើម្បីបំបែកឯតទគ្គកម្មក្រមាវែងជាងគេលើពិភពលោក តាមរយៈចលនា ក្រោមប្រធានបទ <ជឿថាខ្មែរអាចធ្វើបាន> ដោយចាប់ផ្តើមដំណើការពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ នៅលើវាលព្រះមេរុ(វាលមេន) ក្បែរព្រះបរមរាជវាំង និងមានសមាសភាពចូលរួមត្បាញពី ព្រះមហាក្សត្រ, ព្រះវរាជ្យមាតាជាតិ, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, ឥស្សរជនជាច្រើនរូបទៀត, មន្ត្រីរាជការ, ជនពិការ, កុមារកំព្រា, ស្ត្រីមានផ្ទៃពោះ, ស្ថាប័នឯកជន, សិស្សនិស្សិត, សិល្បៈករ សិល្បៈការានី, កីឡាករខ្មែរ និងសាធារណៈជនទូទៅ មកពីបណ្តារាជធានីខេត្តទាំង២៥នៃកម្ពុជា។

នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ ក្រមា១០០០ម៉ែត្រ របស់ខ្មែរ ត្រូវបានចុះក្នុងបញ្ជីកំណត់ត្រាពិភពលោក បំបែកឯតទគ្គកម្មក្រមាវែងជាងគេ ដោយគណៈកម្មការឯកទគ្គកម្មពិភពលោក(Guinness World Record)។

សម្រែកហ៊ោកញ្ជ្រៀវ របស់ប្រជារាស្ត្រខ្មែរ បានបន្លឺឡើងយ៉ាងកងរំពង នៅពេញបរិវេណពន្លាតក្រមា១០០០ម៉ែត្រ នាមជ្ឈមណ្ឌលកោះពេជ្រ អបអរសាទរជោគជ័យគួរជាទីមោទន និងជាកិត្តិយសជាតិថ្មីមួយទៀត របស់កម្ពុជា ដែលកើតចេញពីការរួមសាមគ្គីរបស់ប្រជាជនខ្មែរ។

ព្រមជាមួយគ្នានេះផងដែរ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្តែងការចូលរួមអបអរសាទរ ក្រមាខ្មែរ បំបែកឯតទគ្គកម្មក្រមាវែងជាងគេលើពិភពលោក តាមរយៈការផលិតជាបទចម្រៀងមួយបទ ក្រោមចំណងជើងថា "ក្រមាសាមគ្គី ក្រមាកម្ពុជា" ដែលមានអត្ថន័យខ្លឹមសារទាំងស្រុងដូចខាងក្រោម៖



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation