កម្មករសំណង់ប្រទះឃើញគ្រាប់បែកមួយគ្រាប់ក្នុងការ​ដ្ឋានសំណង់ដ៏ធំមួយកន្លែងក្នុងតំបន់បឹងកក់
| វីដេអូព័ត៌មានជាតិ
SHARE

ភ្នំពេញៈ​ កម្មករសំណង់ប្រទះឃើញគ្រាប់បែកមួយគ្រាប់​ នៅក្នុងការដ្ឋានដ៏ធំមួយ​ ស្ថិតនៅតំបន់បឹងកក់​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ ដែលហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលឡើងកាលពីរសៀលថ្ងៃទី​ ០៤​ ខែ​កក្កដា​ ឆ្នាំ​ ២០១៨​ នេះ។

បើតាមសម្តីបុរសម្នាក់ជាកម្មករដែលប្រទះឃើញគ្រាប់បែកមុនគេ​បានឲ្យដឹងថា គឺដំបូងកម្មករទាំងអស់បានបម្រើការងារតាមជំនាញរៀងខ្លួន​ ចំណែករូបលោកជាអ្នកមើលខ្សាច់ដែលបូមមកទម្លាក់ក្នុងការដ្ឋាន​ ខណៈដល់ម៉ោងកើតហេតុពេលខ្សាច់កំពុងធ្លាក់មកលើដី​ គាត់ក៏បានឃើញគ្រាប់បែកមួយគ្រាប់ធ្លាក់ចេញពីបំពងបូមខ្សាច់​ ។ ភ្លាមៗនោះរូបលោកក៏បានស្រែកឆោឡោផ្អើលដល់សន្តិសុខនឹងមេការសំណង់​មកពិនិត្យមើលពិតជាគ្រាប់បែកមិនទាន់ផ្ទុះមែន។

ក្រោយពីហេតុការណ៍ភ្ញាក់ផ្អើលក្រុមការងារ​ខាងការដ្ឋានសំណង់បានរាយការណ៍ដល់សមត្ថកិច្ចមូលដ្ឋានរួមទាំងមន្ត្រីជំនាញខាងសុីម៉ាក់ចុះមកពិនិត្យនឹងយកគ្រាប់បែកនេះចេញពីទីតាំងខាងលើ​ ។ បន្ទាប់ទទួលបានសេចក្តីសមត្ថកិច្ចជំនាញបានចុះដល់កន្លែងកើតហេតុនឹងបានពិនិត្យរួមបានរៀបចំលើយកគ្រាប់បែកទៅរក្សាទុកកន្លែងមានសុវត្ថិភាព។ គួរបញ្ជាក់ថា​ ករណីនេះពិតជាសំណាងណាស់ដែលគ្រាប់បែកមិនផ្ទុះពេលមូបចេញបំពងទុយោបូមខ្សាច់​ បើសិនជាផ្ទុះវិញមិនដឹងបណ្តាលអោយខូចខាតអ្វីខ្លះនឹងមនុស្សប៉ុន្មានត្រូវរងរបួសនោះទេ៕


អត្ថបទ៖ឃឹម វិសាល

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation