សូមប្រយ័ត្ន ជំងឺប៉េស្តជ្រូកអាហ្វ្រិកកំពុងផ្ទុះឡើងនៅស្រុកអូយ៉ាដាវ ខេត្តរតនគិរី
| វីដេអូព័ត៌មានជាតិ
SHARE

ជំងឺប៉េស្តជ្រូកអាហ្វ្រិក បានឆ្លងចូលដល់ប្រទេសកម្ពុជាហើយ ដោយក្រសួងកសិកម្មបានប្រកាសថា ជំងឺនេះ កំពុងឆ្លងរាលដាល នៅភូមិសោមកានិញ ឃុំសោមធំ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី ដោយក្រសួងកសិកម្ម រំលឹកឱ្យអាជ្ញាធរ ខេត្តនិងមន្ត្រីជំនាញទប់ស្កាត់ ជាបន្ទាន់ ព្រោះថា ការផ្ទុះឡើងនៃជំងឺនេះ ត្រូវបានចាត់ទុកថា ជាជំងឺកាចសាហាវណិងឆ្លងរាលដាលខ្លាំងពីតំបន់មួយ ទៅតំបន់មួយ ដែលបណ្តាលឱ្យជ្រូកឈឺនិងងាប់មានអត្រាខ្ពស់រហូតដល់១០០ភាគរយ ដែលអាចបណ្តាលឱ្យមានការខាតបង់ខ្ពស់ ដល់ពលរដ្ឋអ្នកចិញ្ចឹមជ្រូក។

ទោះបីជាមានការបញ្ជាក់ពីក្រសួងកសិកម្មចំពោះការឆ្លងរាលដាលខ្លាំងលើសត្វជ្រូកដែលបណ្តាលអោយឈឺនិងងាប់ច្រើន បែបនេះក្តី ប៉ុន្តែបើតាមនាយកដ្ឋានប្រយុទ្ឋនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានបញ្ជាក់ថា ជំងឺប៉េស្តជ្រូកអាហ្វ្រិក មិនបង្កអោយមានប៉ះពាល់ដល់សុខភាពមនុស្សឡើយរហូតដល់ពេលនេះ ។ ទោះបីយ៉ាងណាក៏ដោយ មន្រ្តីជំនាញក្រសួង សុខាភិបាលកំពុងបន្តតាមដាននិងឃ្លាំមើលស្ថានភាពសុខភាពលើមនុស្ស។

សូមតាមដានការបញ្ជាក់បន្ថែមរបស់អ្នកនាង ណារិទ្ធ ក្នុងកម្មវិធីCTNព័ត៌មានពេលព្រឹក៖


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation