ល្បិចដឹកឈើដាក់ដំឡូងពីលើ ឈើពីក្រោមកំពុងរើទម្លាក់នៅក្នុងរោងម៉ាស៊ីន ស្ថិតនៅក្នុងសង្កាត់ស្វាយប៉ាក
| វីដេអូព័ត៌មានជាតិ
SHARE

នៅវេលាម៉ោង១០ ព្រឹកថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៩ សកម្មភាពទម្លាក់ឈើចេញពីរថយន្តយីឌុប បង្កប់ក្រោមដំឡូងមី នៅក្នុងដីឡូត៌មួយកន្លែងស្ថិតនៅភូមិឡ ស្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ខណៈសកម្មភាពកំពុងតែទម្លាក់នេះលោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ ថាលោកមិនទាន់ដឹងសកម្មភាពនេះនៅឡើយទេ។

គួរំលឹកថា ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ  រាជធានីភ្នំពេញ បានរាយការណ៍ជាញឹកញាប់មកថា ជារៀងរាល់ថ្ងៃមានរថយន្តយីឌុបដឹកឈើគ្របដំបូលជិតៗ ខ្លះក៏បង្កប់ដំឡូង យកមកស្ទូចទម្លាក់នៅប្លុកដីឡូត៌ជាច្រើនកន្លែងនៅក្បែរអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងត្បូងបឹងទន្លេសាប ៕  ដោយ÷សុភា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation