ជប៉ុន និងកម្ពុជា ប្រកាសរួមគ្នា ស្ពានមិត្តភាពកម្ពុជា-ជប៉ុនជ្រោយចង្វារ នឹងបើកផ្លូវការមុនចូលឆ្នាំខ្មែរ
| វីដេអូព័ត៌មានជាតិ
SHARE

ប្រទេសជប៉ុន និងប្រទេសកម្ពុជា បានប្រកាសរួមគ្នាថា ស្ពានមិត្តភាពកម្ពុជា-ជប៉ុនជ្រោយចង្វារ នឹងបើកផ្លូវការនៅថ្ងៃទី៣មេសាឆ្នាំ២០១៩ ពោលគឺមុនឱកាសចូលឆ្នាំប្រពៃណីខ្មែរ។

យោងតាមហ្វេសបុកផ្លូវការ ពីស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា លោកឯកអគ្គរាជទូតបានបញ្ជាក់តាមវិដេអូ៦០វិនាទីថា ការបញ្ចប់ការជួសជុលស្ពានជ្រោយចង្វារ និងការដាក់ឲ្យដំណើរការជាបណ្តោះអាសន្នមុនពេលចូលឆ្នាំខ្មែរប្រពៃណីជាតិ។

ដោយឡែក បើតាមការជូនដំណឹងពីសាលារាជធានីភ្នំពេញ ក៏បានអបអរសាទរ ស្ពានមិត្តភាពកម្ពុជា-ជប៉ុនជ្រោយចង្វារ នឹងបើកសម្ពោធដាក់ឱ្យប្រើប្រាស់នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ខាងមុខនេះហើយ។

ជាបន្តសូមទស្សនា «៦០វិនាទីពីលោកទូតជប៉ុន» លោកទូតនិយាយអំពីការបញ្ចប់ការជួសជុលស្ពានជ្រោយចង្វារ និងការដាក់ឲ្យដំណើរការជាបណ្តោះអាសន្នមុនពេលចូលឆ្នាំខ្មែរប្រពៃណីជាតិ។(វិដេអូនេះនៅក្រៅម៉ោង១២)

គូសបញ្ជាក់ថា ស្ពានជ្រោយចង្វារចាស់ បានចំណាយទឹកប្រាក់ជាច្រើនលានដុល្លារ ជាជំនួយឥតសំណង ឬតាមរយៈហិរញ្ញប្បទានសហព្រត្តិបត្តការពីប្រទេសជប៉ុន។ មូលហេតុចម្បងដែលស្ពាននេះជួសជុលឡើងវិញ ដោយសារតែវាមានភាពទ្រុឌទ្រោមខ្លាំង នៅផ្នែកខាងក្រោម និងមានសរសរជាច្រើនប្រះស្រាំ ដោយមិនអាចទ្រាំទ្របានបន្តទៅទៀត៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation