វីដេអូព័ត៌មានជាតិ

ព័ត៌មានវីដេអូ៖ ​​ឯកឧត្តម ​ហ៊ុយ វណ្ណៈ ប្រធានស.ស.ស.ក​ បួងសួងសូមវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ​តាមថែរក្សា​ការពារ​កម្ពុជា​ជានិច្ច​

image


ភ្នំពេញ៖ ឯកឧត្តម ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានរំឭកទៅដល់ស្មារតីនៃមរតក ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែល​មានតម្លៃសម្រាប់កម្ពុជាទាំងមូល។ ឯកឧត្តមប្រធានស.ស.ស.ក ក៏បានបួងសួងសូមវិញ្ញាណក្ខន្ធព្រះ​បរមរតនកោដ្ឋតាមថែរក្សាការពារកម្ពុជាជារៀងរហូតតទៅ។

ការលើកឡើងខាងលើរបស់ឯកឧត្តម ហ៊ុយ វណ្ណៈ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមបានដឹកនាំសមា​ជិក ស.ស.ស.ក ថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋ» នៅវិមានព្រះបរមរូប ក្បែរ​វិមានឯករាជ្យ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩នេះ ដែលរាជដ្ឋាភិបាល និងប្រជារាស្ត្រខ្មែរទូទាំងប្រទេស ប្រារព្ធពិធីរំឭកខួប ៧ឆ្នាំ ដែលសម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះ​បាទ​សម្តេចព្រះ នរោត្ដម សីហនុ ព្រះអង្គបានយាងសោយទីវង្គត៕