អាជ្ញាធរខេត្ត ដឹកនាំមន្ត្រីក្រោមឱវាទសំអាតបរិស្ថាន ក្រោមប្រធានបទ «ទីក្រុងស្អាត ទីក្រុងផ្ដល់ភាពកក់ក្ដៅ» លើកទី៧
| វីដេអូព័ត៌មានជាតិ
SHARE

​(ក្រចេះ​)៖ ឯកឧត្ដមវ៉ា ថន អភិបាលខេត្តក្រចេះបានដឹកនាំមន្ត្រីក្រោមឱវាទ មន្ទីរ អង្គភាពពាក់ព័ន្ធ និងយុវជនប្រមាណជាង ៦០០នាក់ បានប្រារព្ធពិធីទិវាជាតិទីក្រុងស្អាតលើកទី៧ ក្រោមប្រធានបទ ទីក្រុងស្អាត ទីក្រុងផ្ដល់ភាពកក់ក្ដៅ ដោយរួមគ្នាបោសសំអាតនៅតាមដងផ្លូវទីសាធារណៈ ក្នុងគោលបំណងដើម្បីបំផុសស្មារតីដល់សាធារណជនឲ្យកាន់តែយល់ដឹង និងចូលរួមសំអាតថែរក្សា និងចេះទុកដាក់វេចខ្ចប់នូវសំរាមទៅតាមប្រភេទឲ្យបានល្អ ក្រោមអធិបតីភាព លោក វ៉ា ថន អភិបាលខេត្តក្រចេះ ផងដែរ ។

លោក ជួប រតនា ប្រធានមន្ទីរទេសចរណ៍ខេត្ត បានមានបញ្ជាក់ថា ៖ ប្រធានបទនេះ គឺត្រូវនិងគោលបំណងរបស់ពលរដ្ឋគ្រប់រូបដែលតែងតែប្រាថ្នាចង់រស់នៅក្នុងទីក្រុងប្រកបដោយភាព "ស្អាត និង បៃតង" ដោយយកចិត្តទុកដាក់អំពីអនាម័យជុំវិញមជ្ឈដ្ឋានរស់នៅរបស់ពួកគាត់ មានការធានាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពអនាម័យ ហើយត្រូវបានរាជរដ្ឋាភិបាលកំណត់នៅក្នុងអនុក្រឹត្យលេខ ៦៣អន.ក្រប.ក នៅថ្ងៃទី ២៦ខែកុម្ភៈជារៀងរាល់ឆ្នាំ ក្នុងគោលបំណងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិច ពិសេសចូលរួមដល់ការអភិវឌ្ឍទីក្រុងនៃព្រះរាជាណាចក្រកម្ពុជាឲ្យក្លាយជាទីក្រុងស្អាតប្រកបដោយភាពទាក់ទាញនិងភាពកក់ក្តៅ និងសុខុមាលភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ។

ក្នុងពិធីនោះដែរ លោក យិន វណ្ណៈ អភិបាលក្រុងក្រចេះ បានបញ្ជាក់ថា ៖ ដើម្បីសម្រេចបានគោលបំណងនៃការប្រកួតប្រជែងចលនាទីក្រុងស្អាតទទួលបានរំដួល៣ទង គឺតម្រូវឲ្យយើងទាំងអស់រួមគ្នាចូលរួម យកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំផែនការអភិវឌ្ឍន៍ និងគ្រប់គ្រងទីក្រុងឱ្យបានត្រឹមត្រូវ និងមានកិច្ចសហការល្អ។

លោក វ៉ា ថន អភិបាលខេត្ត បានលើកឡើងថា៖ ទីក្រុងបៃតង គឺជាទីក្រុងដែលគ្មានសំរាម ដោយរក្សាបានកំណើនទេសចរណ៍ជារៀងរាល់ឆ្នាំ ហើយវិស័យទេសចរណ៍កម្ពុជា បាននិងកំពុងបោះជំហានរីកចម្រើនយ៉ាងខ្លាំងជាលំដាប់ ព្រមជាមួយគ្នានេះ វិស័យទេសចរណ៍ត្រូវបានកំណត់ជាវិស័យអាទិភាព និងជាមាសបៃតង ដោយសារវិស័យនេះមិនត្រឹមតែបង្កើតការងារ លើកកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងបង្កើនប្រាក់ចំណូលជាតិប៉ុណ្ណោះទេ ថែមទាំងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងក្នុងស្រុក ព្រមទាំងលំហូរចូលនូវរូបិយប័ណ្ណអន្តរជាតិ ដែលជាកត្តារួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ដូច្នេះទាមទារឲ្យយើងមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការគិតគូរឱ្យបានដិតដល់អំពីបញ្ហាសណ្ដាប់ធ្នាប់សំណល់រឹង រាវ បរិស្ថានអនាម័យសន្តិសុខ និងសុវត្ថិភាព សាធារណៈ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សំខាន់ការបង្កើតតំបន់កម្សាន្តបៃតង និងបង្កើតសកម្មភាពកម្សាន្តឲ្យបានសម្បូរបែបដើម្បីផ្ដល់ភាពទាក់ទាញផាសុខភាព និងភាពរីករាយដល់ប្រជាពលរដ្ឋភ្ញៀវទេសចរដែលចូលមកកម្សាន្តនិងសម្រាកលំហែនៅខេត្ត ដូច្នេះនៅរដូវធ្លាក់ភ្លៀង សូមចូលរួមដាំដើមឈើទាំងអស់គ្នា នៅតាមមន្ទីរ សាលារៀន និងតាមដងផ្លូវផងដែរ៕
អត្ថបទ៖ នាង ចន្ថា​


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation