សម្តេចតេជោ​ ÷​ ប្រជាពលរដ្ឋ ធ្វើដំណើរកម្សាន្តដោយគ្មានការភ័យព្រួយដូចសម័យសង្រ្គាមឡើយ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ មានប្រសាសន៍ថា​ ស្រុកទេសយើងសព្វថ្ងៃកាន់តែសុខសប្បាយនិងរីកចម្រើនទៅមុខ។ រីឯផ្លូវថ្នល់ និងស្ពានតូចធំក៏កាន់តែមានច្រើន ហើយរមណីយដ្ឋាន និងកន្លែងកម្សាន្តវិញក៏មានស្ទើរគ្រប់ទីកន្លែង ដែលផ្តល់ឱកាសដល់ប្រជាពលរដ្ឋ និងទេសចរជាតិនិងអន្តរជាតិធ្វើដំណើរទៅកម្សាន្តដោយគ្មានការភ័យព្រួយដូចសម័យសង្រ្គាមឡើយ​ ។ 

ហ្វេសប៊ុកផេកសម្តេចតេជោ​ ហ៊ុន​ សែន​ ចេញផ្សាយនៅព្រឹកថ្ងៃទី២៦​ ខែកញ្ញា​ នេះ​ ថា​ "ថ្ងៃនេះយើងសង្កេតឃើញបងប្អូនប្រជាពលរដ្ឋ និងក្មួយៗនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាបានសម្រុកចេញដំណើរទៅកាន់ស្រុកកំណើត ដើម្បីជួបជុំក្រុមគ្រួសារធ្វើបុណ្យភ្ជុំបិណ្ឌធំខាងមុខ"។ 

សម្តេចតេជោ​ ហ៊ុន​ សែន​ សូមជូនពរបងប្អូនជនរួមជាតិ និងក្មួយៗធ្វើដំណើរសុខសប្បាយទាំងអស់គ្នា និងឆាប់បានជួបជុំក្រុមគ្រួសារនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌធំខាងមុខនេះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation