ត្រីរាប់ម៉ឺនក្បាល ត្រូវបានគេប្រទះឃើញ ងាប់នៅបឹងមួយ ក្នុងប្រទេសក្រិក
| ព័ត៌មានអន្តរជាតិ
SHARE

ត្រីងាប់រាប់ម៉ឺនក្បាល ត្រូវបានគេរកឃើញ នៅលើច្រាំងបឹងមួយ ក្នុងតំបន់អភិរក្សធម្មជាតិ នាភាគខាងជើង ប្រទេសក្រិក បន្ទាប់ពីមានសីតុណ្ហភាពខ្ពស់ និង ស្ថានភាពគ្រោះរាំងស្ងួត ដែលបណ្តាលឱ្យកម្រិតទឹក ធ្លាក់ចុះយ៉ាងខ្លាំង។

មន្ត្រីបរិស្ថានរបស់រដ្ឋ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា កម្រិតទឹកនៅបឹង Koroneia បានធ្លាក់ចុះជាង ៧០% ក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ មកនៅត្រឹម ៨០ សង់ទីម៉ែត្រ ជាមួយនឹងការថយចុះ ដែលបណ្តាលឱ្យត្រីគល់រាំង ត្រីសមុទ្រ និងត្រីទឹកសាប ផ្សេងទៀតងាប់។

ជីវវិទូ Athena Patsia អះអាងថា កង្វះទឹកភ្លៀង និងសីតុណ្ហភាពខ្ពស់ ក្នុងរដូវក្តៅ នាំឱ្យមានការថយចុះកម្រិតទឹក និងអុកស៊ីសែន នៅក្នុងទឹក។

នេះជាបឹងធំមួយ ក្នុងចំណោមបឹងធំបំផុត របស់ប្រទេសក្រិក។ បឹងនេះ មានចម្ងាយ ៣០ គីឡូម៉ែត្រ ដែលស្ថិតនៅខាងកើត នៃទីក្រុងថែស្សាឡូនីចទី២ របស់ប្រទេសក្រិក។ ដើមឡើយបឹងនេះ លាតសន្ធឹងលើផ្ទៃដី១១,០០០ហិចតា។ វាបានធ្លាក់ចុះ ប្រហែលមួយភាគបី នៃទំហំដើមរបស់វា ក្នុងរយៈពេលជាង៣ទសវត្សរ៍។

បឹងនេះ គឺជាផ្នែកមួយនៃបណ្តាញតំបន់ការពារធម្មជាតិ របស់សហគមន៍អ៊ឺរ៉ុប ហើយអាជ្ញាធរក្រិក បានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែង ជាយូរមកហើយ ដើម្បីព្យាយាម និងរារាំង ពីភាពរីងស្ងួត ដោយប្រើឧបករណ៍បង្វែរទឹក ការហាមឃាត់ការនេសាទ ជាបណ្តោះអាសន្ន និង ការបង្ក្រាបលើការចោលសំណល់ ឧស្សាហកម្ម ដោយខុសច្បាប់ ពីរោងចក្រក្បែរនោះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation