ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បង្ហាញរូបភាព ដែលគេនិយាយថា ជាទីតាំងអាវុធនុយក្លេអ៊ែរ របស់អ៊ីរ៉ង់

image

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បានបង្ហាញនូវអ្វីដែលលោក និយាយថា ជាទីតាំងអាវុធនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលមិនត្រូវបានគេបង្ហាញឱ្យដឹងពីមុនមកទេ។

ការប្រកាសរបស់ លោក បេន ចាមីនណេតាន់យ៉ាហ៊ូ បានកើតឡើង នៅពេលដែលក្រុមឃ្លាំមើលនុយក្លេអ៊ែរ របស់អ.ស.ប បានបើកកិច្ចប្រជុំមួយ នៅទីក្រុងវីយែន ជាកន្លែងដែលគាត់សង្ឃឹមថា ទីភ្នាក់ងារនេះ នឹងចាត់វិធានការតឹងរ៉ឹងជាងអ៊ីរ៉ង់។

លោក ណេតាន់យ៉ាហ៊ូ និយាយថា អ៊ីស្រាអែលបានរកឃើញទីតាំងនោះ ដែលស្ថិតនៅក្នុងទីប្រជុំជន អាបេដាប់នៃប្រទេសអ៊ីរ៉ង់ ដោយប្រើប្រាស់ព័ត៌មាន ដែលប្រមូលបានជារណសិរ្សនៃឯកសារ ដែលភ្នាក់ងារអ៊ីស្រាអែល បានលួចពីឃ្លាំងអ៊ីរ៉ង់មួយ ហើយបានផ្សព្វផ្សាយ ជាសាធារណៈ នៅដើមឆ្នាំមុន។

យ៉ាងណាក៏ដោយ លោកមិនបានផ្តល់ព័ត៌មានលម្អិត ឬភ័ស្តុតាងណាមួយថា តើការពិសោធន៍ទាំងនោះជាអ្វីនោះទេប៉ុន្តែលោកបានបង្ហាញរូបថតផ្កាយរណបចំនួនពីរ។ ទីមួយដែលធ្វើឡើង នៅខែមីនាឆ្នាំ២០១៩នេះ បានបង្ហាញថាកន្លែងនេះនៅដដែល។ លើកទី២ ធ្វើឡើងនៅខែសីហា បានបង្ហាញផ្នែកខ្លះ នៃអគារត្រូវបានបំផ្លាញ នៅក្នុងអ្វីដែលលោកនិយាយថា ជាការបិទបាំងរបស់អ៊ីរ៉ង់ បន្ទាប់ពីអ៊ីស្រាអែល បានរកឃើញទីតាំងនោះ។

ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ និងអង្គការឃ្លាំមើលនុយក្លេអ៊ែរ អ.ស.ប បាននិយាយជាច្រើនឆ្នាំមក ហើយថា អ៊ីរ៉ង់បានបញ្ឈប់កិច្ចខិតខំប្រឹងប្រែង រៀបចំការរុករកអាវុធនុយក្លេអ៊ែរ ដែលអាចកើតមាន ក្នុងឆ្នាំ២០៣០៕