មន្ត្រីជាន់ខ្ពស់ក្រសួងដែនដី៖ ម្ចាស់សំណង់១០ទីតាំងដែលមិនព្រមរុះរើ មិនបាច់ដើររកអ្នកអន្តរាគមន៍ទប់ស្កាត់ទេ
| ព័ត៌មានជាតិ
SHARE

ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងជាប្រធានគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់នៅខេត្តព្រះសីហនុ បានសង្កត់ធ្ងន់ថា ម្ចាស់សំណង់១០ទីតាំង ដែលត្រូវបានរកឃើញថា ជាសំណង់ដែលមិនមានគុណភាពហើយតម្រូវឲ្យរុះរើជាបន្ទាន់ តែមិនព្រមរុះរើនោះ កុំចាំបាច់ហត់ ចាយពេលវេលានិងធនធានដើររកអ្នកអន្តរាគមន៍ទប់ស្កាត់នោះទេ គឺគ្មានប្រយោជន៍ឡើយ ព្រោះនេះគឺជាកត្តាសុវត្ថិភាពដល់អាយុជីវិតទាំងប្រជាពលរដ្ឋរស់នៅជុំវិញ ក៏ដូចជាសុវត្ថិភាពម្ចាស់សំណង់ផងដែរ។

ឯកឧត្តម ឡៅ ទិព្វសីហា បានបន្ថែមថាបើមិនព្រមរុះរើទេអាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់។

ស្របគ្នានេះ រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងជាប្រធានគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់នៅខេត្តព្រះសីហនុ បានលើកឡើងទៀតថា  តែបើរុះរើដោយស្ម័គ្រចិត្តនោះ បន្ទាប់ពីបានរុះរើហើយ អាជ្ញាធរនិងមន្ត្រីជំនាញនឹងជួយសម្រួលការគូរប្លង់ ពិនិត្យលក្ខណៈបច្ចេកទេស និងចេញលិខិតអនុញ្ញាតសាងសង់ឡើងវិញអោយបានឆាប់ដើម្បីជាការប៉ះប៉ូវនូវការខូចខាតនេះ។

ការលើកឡើងរបស់រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងជាប្រធានគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់នៅខេត្តព្រះសីហនុ បែបនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំនៅរសៀលថ្ងៃចន្ទ ទី០២ ខែកញ្ញា​ ឆ្នាំ២០១៩ ដោយមានការចូលរួមពី ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ក្រោមវត្តមានម្ចាស់សំណង់និងម្ចាស់ទីតាំងជួលដីចំនួន១៤ទីតាំង ដែលគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់បានពិនិត្យឃើញថា សំណង់ទាំងនេះមិនមានគុណភាពហើយអាចប្រឈមនឹងហានិភ័យដល់អ្នករស់នៅក្នុងនោះនិងប្រជាពលរដ្ឋដែលមានលំនៅស្ថាននៅជុំវិញផងដែរ ទើបរដ្ឋបាលខេត្តព្រះសីហនុ និងគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់សម្រេចឲ្យម្ចាស់សំណង់រុះរើដោយខ្លួនឯង ក្នុងនោះមានម្ចាស់សំណង់ចំនួន ៤ កន្លែងបាននឹងកំពុងរុះរើចេញដោយស្មគ្រ័ចិត្ត៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation