ចូលឆ្នាំចិនឆ្នាំនេះខេត្តព្រះសីហនុថយភ្ញៀវទេសចរជិត៣៥%
| វីដេអូព័ត៌មានជាតិ
SHARE

ព្រះសីហនុ៖ របាយការពីមន្ទីរទេសចរណ៍ខេត្តជាងព្រះសីហនុបានឲ្យដឹងថា ភ្ញៀវមកសម្រាកកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន រយៈពេល០៣ ថ្ងៃ ពោលគឺ ថ្ងៃទី ៤,៥ និង៦ ខែកុម្ភះ ឆ្នាំ២០១៩នៅខេត្តព្រះសីហនុ មានសរុបប្រមាណ ៥៨០០០នាក់ ថយចុះ ៣៤,០៩% បើធៀបនឹងឆ្នាំ២០១៨ ដែលមានរហូតដល់ទៅ ៨៨ ០០០នាក់។

ក្នុងចំណោមភ្ញៀវទេសចរជិត៦ម៉ឺននាក់នេះដែរ គឺមានភ្ញៀវជាតិ៤៥៥០០នាក់ ថយចុះ៤២,៤៤ %(ឆ្នាំ២០១៧ ចំនួន៧៩ ០៥០នាក់) ដោយឡែកភ្ញៀវអន្តរជាតិប្រមាណនាក់ ១២៥០០នាក់ កើនឡើង៣៩,៦៦%(ឆ្នាំ២០១៧ ចំនួនតែ ៨៩៥០នាក់)

សម្រាប់ភ្ញៀវដែលធ្វើដំណើរតាមព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុមាន
-ប្រមាណ ៤៩ជើងហោះហើរ ដោយមានភ្ញៀវសរុបប្រមាណ៥២២០នាក់ ក្នុងនោះ
ភ្ញៀវជាតិប្រមាណ១៥០នាក់ និងអន្តរជាតិប្រមាណ៥០៧០នាក់។

ក្នុងនោះដែរ ទេសចរតាមបណ្តាកោះនានាវិញមានសរុបប្រមាណ ៩២៩០នាក់ ស្រី៣៧៦៧នាក់ ដែលក្នុងនោះភ្ញៀវជាតិប្រមាណ២៥៥៥នាក់និងអន្តរជាតិប្រមាណ៦៧៣៥នាក់។

របាយការណ៍ដដែលក៏បង្ហាញអំពីចំនួននាវាទេសចរណ៍ ក្នុងថ្ងៃទី ០៦ កុម្ភៈ ឆ្នាំ ២០១៩ មាននាវាទេសចរចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុចំនួន០១នាវា មានទេសចេសរុប ២៨៨នាក់ ស្រី១៦៩នាក់ នាវិកសរុប ១៩៥នាក់ ស្រី៤៧នាក់។

សូមជម្រាបថា ក្រៅពីឆ្នេរសមុទ្រ ខេត្តព្រះសីហនុ ក៏មានរមណីយដ្ឋានជាច្រើនដែលជាគោលដៅសម្រាប់ភ្ញៀវទេសចរទៅកម្សាន្ត ក្នុងនោះរួមមាន៖

១.រមណីយដ្ឋានក្បាលឆាយមានៈ
-ភ្ញៀវសរុប ប្រមាណ៣ ៦៥៤នាក់
-ជាតិសរុប៣ ២៨៩នាក់
-អន្តរជាតិសរុប៣៦៥នាក់

២.រមណីយដ្ឋានថ្មរ៉ូង មានៈ
-ភ្ញៀវសរុប ប្រមាណ២៣៥០នាក់
-ជាតិសរុប២២៩០នាក់
-អន្តរជាតិសរុប៦០នាក់

៣.រមណីយដ្ឋានពិកនិកមានៈ
-ភ្ញៀវសរុប ៦៥០នាក់
-ជាតិសរុប ៤៥៥នាក់
-អន្តរជាតិ១៩៥នាក់៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation