សង្វៀនបញ្ជល់មាន់នៅក្បែរ ប៉ុស្ដិ៍រដ្ឋបាលកន្ទួត ត្រូវ មេបញ្ជាការអាវុធហត្ថខេត្តក្របួច និរត់បាស់ជើងសព្រាត
| វីដេអូព័ត៌មានជាតិ
SHARE

ក្រចេះ៖ លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបញ្ជា កម្លាំងផ្ទាល់ដោយមានលោក ឡុង យឹង មេបញ្ជាការរងទទួលផែនយុត្តិធម៌ បានចុះបង្រ្កាបទីតាំងជល់មាន់ក្បែរប៉ុស្តិ៍នគរបាល ភូមិ កន្ទួត ឃុំកន្ទួត ស្រុក ចិត្របុរី ខេត្តក្រចេះ ថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០១៩។

ប្រតិបត្តិការភ្លាមៗនោះកម្លាំងអាវុធហត្ថ បានរឹបអូសបានសម្ភារសម្រាប់លេងមាន់របស់ក្រុមញៀនល្បែង និងមានឡាន២គ្រឿង ម៉ូតូ៣គ្រឿង មាន់២ក្បាល កន្រ្តក់ដាក់មាន់០៩ ស៊ុមក្រុងមាន់១០ ចាប់បានមនុស្សម្នាក់នៅនឹងកន្លែងតែម្តង។

ក្រោយពីសមត្ថកិច្ចចាប់បង្រ្កាបក្រុមញៀនល្បែងដែលមានក្នុងកន្ទុយប័ណ្ណភ្នាល់ដាក់ឈ្មោះសម្គាល់មាន មី, ឃាង,ហេង ត្រូវមហាជនអះអាងថាឈ្មោះខាងលើជាមេខ្លោងបង្កើតឲ្យមានបនល្បែងបញ្ជល់មាន់នេះឡើង និងបានកៀរគរក្រុមសកម្មលេងមាន់ ជាពិសេសពលរដ្ឋក្នុងមូលដ្ឋានឲ្យចូមរួមជាមួយសកម្មភាពខុសច្បាប់។ បញ្ហានេះពលរដ្ឋស្នើឲ្យសមត្ថកិច្ចស្រាវជ្រាវយកក្រុមទាំងនោះមកចាត់ការតាមនីតិវិធី ដើម្បីបញ្ចៀសបញ្ហាអសន្តិសុខក្នុងសង្គម។

លោកវរសេនីយ៍ត្រី អ៊ឹម ចិត្រា មេបញ្ជាការអាវុធហត្ថស្រុកចិត្របុរី បានលើកឡើងក្នុងប្រតិបត្តិការបង្រ្កាបនោះបញ្ជាក់ថា ការចុះបង្រ្កាបគឺយើងមិនបង្អង់ឡើយបន្ទាប់ពីមានសេចក្តីរាយការណ៍ កម្លាំងបានចុះចាត់វិធានការភ្លាម ប៉ុន្តែត្រូវក្រុមញៀនល្បែងនាំគ្នាអោបមាន់រត់បាតជើងសព្រាត ចោលកន្លែងជល់ សល់តែសម្ភារ និងមាន់ជល់មួយចំនួន។

លោកមេបញ្ជាការស្រុកបញ្ជាក់បន្តថានេះមិនមែនលើកទីមួយទេដែលកម្លាំងសមត្ថកិច្ចចុះចាប់កន្លែងជល់មាន់ លោកនឹងដឹកនាំបង្រ្កាបបន្តដូចភ្លៀងរលឹម និងបទបញ្ជាពីថ្នាក់លើ ជាពិសេសមានសេចក្តីរាយការណ៍ពីពលរដ្ឋ ដើម្បីការពារសន្តិសុខ ចូលរួមអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាពព្រោះល្បែងគ្រប់ប្រភេទបានធ្វើឲ្យសង្គមកើតបញ្ហា អំពើហិង្សា លួចឆក់ ប្លន់ ថ្នាំញៀនជាដើម។

ក្នុងករណីនេះផងដែរ ក្រុមការងារយើងមិនទាន់បានការបកស្រាយណាមួយពីសំណាក់លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកន្ទួតបាននៅឡើយទេ ខណ:នៅក្នុងឡានមានមួកប៉ូលិសផងដែរ។

ប្រជាពលរដ្ឋរស់នៅក្បែរប៉ុស្ដិ៍ រដ្ឋបាលកន្ទួត បានងឿងឆ្ងល់ថា ហេតុអ្វីមាន់ជល់ផ្អើលភូមិបែរជាលោកមេប៉ុស្ដិ៍រដ្ឋបាលកន្ទួតមិនដឹង ឬមួយធ្វើមិនដឹង ឬមួយត្រូវថ្នាំ អ្នកបើកសង្វៀនបក្សីកីឡា នៅមូលដ្ឋាន?។ ពួកគាត់បន្តថា កុំតែបានលោកសាន្ត ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្តដាក់បញ្ជាយ៉ាងតឹងរ៉ឹង ដល់មន្ត្រីថ្នាក់ក្រោមកុំអី ចាប់មិនបានទេមើលទៅ ព្រោះលេងក្បែរភ្នែកមន្ត្រី និងមេប៉ុស្ដិ៍រដ្ឋបាលឃុំកន្ទួត ហើយក៏ជាអ្នកអនុវត្តន៍ច្បាប់ ផងដែរ៕ (នាង ចាន់ថា)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation