ម៉ូតូ ដឹកឈើ ជាប្រភព នៃគ្រោះថ្នាក់ចរាចរណ៍ ដល់អ្នកដំណើរនៅខេត្តក្រចេះបង្កដល់មនុស្ស ចាស់ក្មេងស្រីប្រុស ៥នាក់ឲ្យរងរបួសធ្ងន់
(ក្រចេះ)៖ ប្រជាពលរដ្ឋ ចំនួន ៥នាក់ បានរងរបួសស្រាលធ្ងន់ បង្ករឡើងដោយម៉ូតូរ៉ឹម៉ក និងម៉ូតដឹកឈើវែងវែង ទទឹងផ្លូវ ធ្វើអោយប៉ះពាល់សណ្ដាប់ដោយគ្មានការត្រួតពិនិត្យ ពីមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ក៌ដូចនគរបាលសណ្ដាប់ចរាចរណ៍ ហេតុការនេះកើតនៅថ្ងៃទី២០.ធ្នូ.២០១៨ វេលាម៉ោង២០ និង០៥ នាទី។
សមត្ថកិច្ចបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើង នៅលើផ្លូវជាតិលេខ៧(ក្រចេះ ស្ទឹងត្រែង)ចន្លោះ KM 349- 350 ចំនុចភូមិកសាង ឃុំចង្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ រវាងម៉ូតូនឹងម៉ូតូ បញ្ច្រា ស់ទិសគ្នាខាងជើងទៅខាងត្បូង បណ្ដាលអោយរ ងរបួសធ្ងន់០៥នាក់ស្រី០៣នាក់ក្មេង០២នាក់ ។ ជនរងគ្រោះខាងលើបញ្ជូនទៅព្យាបាលនៅ មន្ទីរ ពេទ្យបង្អែកខេត្តក្រចេះ ។ វត្ថុតាងយកមករក្សាទុក្ខនៅប៉ុស្តិនគរបាលរដ្ធបា លចង្រង់ជាបណ្តោះអាសន្ន។
ប្រជាពលរដ្ឋក៌ដូចមន្ត្រីរាជការ បានទទួចសំណូពរ ដល់ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ មេត្តាជួយអន្តរាគម លើបញ្ហានេះផង ព្រោះការដឹកឈើបែប នេះវាជាកត្តាប្រឈមបំផុតក្នុងរឿងគ្រោះថ្នាក់ចរាចរណ៍ ដោយថា ពួកគាត់ដឹកឈើវែងវែង ទទឹងពាសពេញផ្លូវ ធ្វើអោយពលរដ្ឋឬអ្នកដំណើរពិបាកក្នុងការវ៉ាជែង ឬត្រូវកាតចាំបាច់ត្រូវទៅមុន តែមិនអាច ដោយសារបញ្ហាខាងលើ។
មិនតែប៉ុណ្ណោះ សូមឯ,ឧអភិបាលខេត្ត មេត្តាជម្រុញដល់លោកគុយ ហួត ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ និងលោក ទ្រី សុភក៌ នាយខណ្ឌរដ្ឋបាលព្រៃឈើ បាទផង ដោយលោកទាំងពីរ ហាក់បីដូចមិនខ្វល់ ឬអសកម្មក្នុងការដឹកនាំលើមន្ត្រីផ្នែកឬខ្លាចលោកមន្ត្រី បានមិនហ៊ានបញ្ជា ព្រោវាជាករណីប្រឈមនិងគ្រោះថ្នាក់ដល់ពលរដ្ឋនិងអ្នកដំណើរ ។
ក្នុងនោះអ្នកដំណើរឆ្លងកាត់ខេត្តនេះការសំណូពរដល់លោកឧត្ដមសេនីយ៍ទោ លន់ សុផាត ស្នងការខេត្តក្រចេះ មេត្តាជួយជម្រុញ ដល់ស្នងការ រងទទួលសណ្ដាប់ចរាចរណ៍ផង ព្រោះករណីនេះវាជាកត្តា ចាំបាច់់ដែលមិនអាចគេចបាន ម៉្យាងនៅតាមដងផ្លូវវជាតិលេខ ៧ សំបូរទៅដោយ នគរបាលចតាចរណ៍និងសណ្ដាប់ធ្នាប់ដែលដាក់ទីតាំងក្នុងស្រុកគោលដៅនិមួយៗ មិនថាថ្ងៃឬយប់ ប៉ុន្តែ ការដឹកឈើបែប ច្រងេងច្រង៉ាង គឹមិនមានការសួរនាំឬអប់រំ តែបែជា ផាកពិន័យដោយក្រៅប្រព័ន្ធ បែបបច្ចេកទេស ៕ (នាង ចន្ថា)