រថយន្តសាំយ៉ុង កំពុងសម្រុកចេញ បន្ទាប់ពីក្រុមបង្ក្រាបបទល្មើស ធនធានធម្មជាតិ បិទមួយរយៈពេល ចង់ត្រីប៉ាវ៉ា
| វីដេអូព័ត៌មានជាតិ
SHARE

(ក្រចេះ)៖ រថយន្តសាំយ៉ុងដឹកឈើចេញយ៉ាងប្រសេកប្រសាច បន្ទាប់ពី ក្រុមបង្ក្រាបបទល្មើសធនធានធម្មជាតិបិទមួយរយៈពេល ក្នុងទឹកដីខេត្តក្រចេះ ។

យោងតាមប្រភពឈ្មួញដឹកឈើតូចតាចតាមរ៉ឹម៉កម៉ូតូ បានលួចខ្សឹបប្រាប់ថា មូលហេតុដែលពួកគាត់ដឹកតាមរ៉ឹម៉ក ដោយ អាវុធហត្ថលើផ្ទៃប្រទេសបិទរថយន្តដឹកឈើទាំងអស់មិនអោយចរាចរណ៍ ទើបពួកគាត់ដឹករាមរ៉ឹម៉កមូតូឆ្នៃវិញ មិនមិនដឹកតាមរ៉ឹម៉កទេគឹពួកគាត់ចាប់ តែបើដឹកតាមរ៉ឹម៉កអាចនិយាយគ្នាបាន ប៉ុន្តែនៅតែបារម្ភណ៍ ព្រោះ ការនិយាយម្ដងចេះម្ដងចុះ មិនពិត។


បើយោងតាមប្រភពពីមន្ត្រី ក្នុងខេត្តក្រចេះ បានអោយដឹងថា នៅថ្ងៃ១៩ធ្នូ២០១៨ ក្រុមការងារបានទទួលផែនការចុះបង្ក្រាបនិងទប់ស្កាត់ការចរាចរណ៍ឈើ ប៉ុន្តែ បន្ទាប់មកលឹថាមានការអនុញ្ញាត្តិ អោយចរាចរឈើចេញដោយក្រុមបង្ក្រាប មកពីលើមេឃ ដែលឈជើងនៅខេត្តនេះ យោងតាមប្រភពឈ្មួញ ដែលដឹកបាន។

ដោយឡែក ក៏មានឈ្មួញដឹកឈើមួយចំនួន អ៊ូរទាំ ដេកមិនលក់បាយមិនឆ្ងាញ់ ដោយសារសុំអាវុធហត្ថលើផ្ទៃប្រទេសមិនអោយចេញ តែក្រុមគេផ្សេងចេញបានមូលហេតុអី តើគួរអោយឈឹចាប់ទេ រកស៉ីដឹកឈើដូចគ្នា ។

ប្រភពផ្សេងទៀតបាន អះអាងថា មកពីឈ្មួញមួយចំនួនមិនអោយំលៃល់ក្បាលឡានដល់ក្រុមបង្ក្រាប ទើបគេមិនអោយចេញ បើហ៊ានដល់ថ្លៃ គឹចេញបានដូចក្រុមផ្សេងៗហើយ ។ មិនតែប៉ិនណោះពួកគាត់បានលើកឡើងថា ចង់បើកចង់បិទ គឹស្រេចនៅលើ កំលាំងអាវុធហត្ថលើផ្ទៃប្រទេស អាជ្ញាធរមូលដ្ឋានគ្មានសិទ្ធហាមឃាត់ទេ ព្រោះពួកគាត់ជាប្រធានបង្ក្រាបបទល្មើស ព្រៃឈើ ថ្នាក់ជាតិ ។


ក្នុងករណីខាងលើនេះកហរុមការងារយើងបានទំនាក់ទំនងទៅខាងមន្ត្រីអាវុធហត្ថលើផ្ទៃប្រទេសម្នាក់ សុំមិនបញ្ចេញឈ្មោះដែលឈរជើងនៅស្រុកស្នួលកាលពីថ្ងៃទី២០ធ្នូ២០១៨នេះ លោកបានបញ្ជាក់ថា ក្នុងរឿងនេះលោកមិនទាន់បានដឹងនិងទទួលព័ត៌មានច្បាដ់ទេ ហើយលោកទើបមកពីភ្នំពេញ មិនទាន់ចុះពីលើថយន្តផង ចាំមើលគាត់សួរក្រុមការងារសិន ទើបគាត់ផ្ដល់ចំលើយបន្តទៀត។

ប្រភពពីឈ្មួញមួយចំនួនបានអះអាងថា នេះមកពីហេតុផល ត្រីច្រវ៉ា មិនសូវសាច់ គឹចង់ត្រប៉ាវ៉ា ទើបសាច់ឆ្ងាញ់ ហើយមានរស់ជាតិ ត្រីច្រវ៉ាឆ្អឹងច្រើន ទើបមានការបិទបើកតាមអំពើចិត្ត ។

មតិទូទៅនៅក្នុងខេត្តក្រចេះបានរិះគន់ចំៗថា នេះជាល្បែងស្ពិនភ្នែកដល់ថ្នាក់ជាតិ ថាខ្លួនមកធើ្វការមិនមែនមកលំៗ ដូចក្រុមមុនៗទេ ហើយពួកគាត់បម្តថា បើចង់បង្រ្កាបមិនពិបាកទេ គឹឈើ នៅលើរថយន្តឬរ៉ឹម៉ក មិនមែនដូចគ្រឿងញៀន នេះបើមានឆន្ទៈក្នុងការបង្ក្រាប ។

ករណីចរាចរណ៍ដឹកឈើនេះគឺនៅយប់ថ្ងៃ១៩.២០.ធ្នូ ២០១៨ លើកំណាត់ផ្លូវជាតិលេខ ៧ ហើយក៌ជាថ្ងៃដែលអ្នករកស៊ីឈើមួយចំនួនឈឹចាប់ដេកមិនលក់បក់មិនល្ហើយ បាយមិនឆ្ងាញ់ ដោយសារ គេមិនអោយចេញឈើ ប្រហែលគាត់គីឡូស្រាល ឬ កញ្ចប់តិច ៕ (នាង ចន្ថា)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation