ជំរំជនភៀសខ្លួនមួយនៅលើកោះឡេសបុស (Lesbos) ប្រទេសក្រិកកំពុងបន្តជួបប្រទះបញ្ហាមនុស្សរស់នៅយ៉ាងណែនណាន់តាន់តាប់
| វីដេអូអន្តរជាតិ
SHARE



ការរស់នៅយ៉ាងណែនណាន់តាន់តាប់នៅតែជាបញ្ហាដ៏សំខាន់នៅក្នុងជំរំជនភៀសខ្លួនមួយកន្លែងនៅលើកោះឡេសបុស (Lesbos) ប្រទេសក្រិកដែលជាទីជំរករបស់ជនចំណាកស្រុកមកពីតំបន់មជ្ឈិមបូព៌ា។
ខណៈដែលចំនួននៃជនភៀសខ្លួនបានបន្តកើនឡើង, ដំណើរការសុំសិទ្ធិជ្រកកោននៅមិនទាន់រីកចម្រើនលឿននៅឡើយទេ។


គួរបញ្ជាក់ថា ជំរំជនភៀសខ្លួនម៉ូរីយ៉ា (Moria) ដែលធំជាងគេនៅក្នុងប្រទេសក្រិកនេះ បច្ចុប្បន្នមានជនភៀសខ្លួនស្នាក់នៅជាង៧ពាន់នាក់ ខណៈដែលជំរំនេះអាចផ្ទុកមនុស្សបានប្រហែល៣ពាន់នាក់ប៉ុណ្ណោះ។


ដោយសារតែមិនមានកន្លែងទំនេរគ្រប់គ្រាន់, ជនភៀសខ្លួនជាច្រើនមិនមានជំរើសអ្វីផ្សេងឡើយ ក្រៅពីស្នាក់នៅក្នុងតង់បណ្តោះអាសន្នជារៀងរាល់ថ្ងៃ។ ហើយលក្ខខណ្ឌអាកាសធាតុដ៏អាក្រក់បានធ្វើឲ្យស្ថានភាពរស់នៅរបស់ពួកគេកាន់តែយ៉ាប់យ៉ឺនសូម្បីតែការស្នាក់នៅខាងក្នុងជំរំក៏ដោយ ជាពិសេសបន្ទាប់ពីតំបន់នេះត្រូវបានវាយប្រហារដោយព្យុះភ្លៀង២លើកកាលពីដើមខែឧសភា។


ដើម្បីកាត់បន្ថយបញ្ហាកកស្ទះនេះ, រដ្ឋាភិបាលក្រិកបានលូកដៃចូល និងស្នើឲ្យផ្លាស់ប្តូរជនភៀសខ្លួនមួយចំនួនទៅដីគោក ហើយបានថា ពួកគេនឹងមិនតម្រូវឲ្យមានការអនុញ្ញាតពិសេសណាមួយឡើយ។ ប៉ុន្តែសំណើនេះត្រូវបានទីក្រុងជាច្រើននៅក្នុងប្រទេសក្រិកធ្វើការជំទាស់៕

Logo Brand Footer

CAMBODIAN
NEWS CHANNEL

Tel: (+855) 12 999 434 | Fax: (+855) 23 724 121
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation