១ម៉ោងជាងរឺម៉កដឹកឈើជាង៥០គ្រឿង ឆ្លងកាត់សង្កាត់ឃ្សឹមថ្មពុកនិងស្នួលបានដោយសេរី
| វីដេអូព័ត៌មានជាតិ
SHARE

(ក្រចេះ)៖ រឺម៉កឆ្នៃ ដឹកឈើបានសំរុកចេញយ៉ាងអអនាធិបតេយ្យ ឆ្លងកាត់រដ្ឋបាលព្រៃឈើឃ្សឹម (ហៅថ្មពុក ) និងសង្កាត់រដ្ឋបាលព្រៃឈើស្នួលទាំងថ្ងៃទាំងយប់ដោយមន្ត្រីជំនាញមិនខ្វល់បានត្រឹមតែឈរមើលតែ ប៉ុណ្ណោះ ហាក់បីដូច ជាស្រមោចនិងស្ករ ជាក់ស្ដែង ជាង១ម៉ោង រឹម៉កសំរុកចេញជាង៥០គ្រឿង ។

យោងតាមប្រភពដ៏ច្បាស់ការមួយបានអះអាងថា សព្វថ្ងៃនេះពួកគាត់រកស៊ីឈើដឹកឈើ បានក៌ដោយសារ មានការបិទភ្នែកបិទច្រមុះ ពីលោកនួន អុល នាយសង្កាត់រដ្ឋបាលព្រៃឈើឃ្សឹម និងលោកម៉ី ថារិទ្ធ នាយសង្កាត់រដ្ឋបាលព្រៃស្នួលរួម សមត្ថកិច្ច លើផ្ទៃប្រទេស ដែលឈរជើងនៅតាមដងផ្លូវ និងប្រចាំការស្រុកស្នួល។

ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវជាតិ លេខ៧ បានលើកឡើងថា ទាំងថ្ងៃទាំងយប់រឹម៉កកែឆ្នៃ រថយន្តសាំយ៉ុងឆ្នៃ ដឹកឈើមួយយប់ មួយយប់ ចេញផ្អើលថ្លង់រំពង បង្ករការរំខាន ដល់ការសំរាក ចាប់ពីស្រុកចិត្របុរី ស្រុកស្នួល និងកាត់មុខស្នាក់ការ់លោក នួន អុល នៅឃ្សឹម(ហៅថ្មពិក) លើផ្លូវជាតិលេខ ៧ ដោយមិនមានចំណាត់ការ ហើយដេកមើលដើម្បីរាប់ក្បាលឡាននិងរឹម៉កយក្ស ។

​ពួកគាត់បន្តរៀបរាប់ទៀតថា បើយើងមើលពីសំបកក្រៅវិញតាមរូបភាព គឹជាលក្ខណពលរដ្ឋដឹកជញ្ជូន តែតាមពិតគឹល្បិចឈ្មួញដែលប្រើរូបភាពជាលក្ខណពលរដ្ឋ ដើម្បីបន្លំភ្នែកសាធារជន និងប្រជាជន តែមិនអាចរំលងភ្នែកលោកនាយសង្កាត់ទាំង ២ បានទេពីព្រោះកូនចៅលោកច្រើនក្នុងការតាមដានរាប់ក្បាលឡាននិងរឹម៉កឈ្មួញបំបែករូបភាព ។

ក្នុងករណីខាងលើនេះក្រុមកាងារយើងបានឈប់រថយន្តថតរូបភាពលោកនាយសង្កាត់រដ្ឋបាលព្រៃឈើឃ្សឹម នៅយប់ទី១៨ ធ្នូ ២០១៨ វេលាម៉ោង០៨និង២២នាទី មុខសង្កាត់រដ្ឋបាលព្រៃឈើដោយជាប់និងរូបភាពមន្ត្រីហើយឈញញឹមដាក់រឹម៉កដឹកឈើ ជាលក្ខណប្រព័ន្ធ ។

ចំណែកលោក ម៉ី ថារិទ្ធ នាយសង្កាត់រដ្ឋ បាលព្រៃឈើស្នួលក៌មិនខុសពីលោក នួន អុល ដែរ ពីព្រោះផ្លូវតែមួយស្ដាយដូចគ្នា ដោយមានកូនចៅគ្រប់ទីកន្លែង បន្ទាប់ពីបានទទួលឡើងជានាុសង្កាត៉ជំនួសលោកឡាយ ធុច ។

ដោយឡែក ប្រធានមន្ទីរកសិកម្មខេត្តក្រចេះ ហាក់បីដូចជា ឃុបឃិតជាមួយកូនចៅ របស់ខ្លួនមិនអើពើក្នុងកាចរាចរណ៍ឈើបែបអនាធិបតេយ្យ ដោយយោងលើហេតុផលបទល្មើសដឹកជញ្ជូនជាក់ស្ដែងតែម្ដង ធ្វើអោយពលរដ្ឋអស់ជំនឿលើមន្ទីរកសិកម្ម ដែជាប្រធានអង្គភាព គ្រប់គ្រងរដ្ឋបាលព្រៃឈើ ។ ដូចពាក្យចាស់ពោលថា គ្នាច្រើនអន្សមខ្លោច គឺមិនខុសមែន៕ (នាង ចន្ថា)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation