សារពលរដ្ឋ៖ តើបើកបររបៀបនេះ គោរពច្បាប់ដែរឬទេ?
| វីដេអូព័ត៌មានជាតិ
SHARE


(ក្រចេះ)៖ ប្រជាពលរដ្ឋ ធ្វើដំណើរនៅលើដងផ្លូវជាតិលេខ ៧ បានថ្លែងនូវក្ដីព្រួយបារម្ភណ៍ យ៉ាងខ្លាំង ពេលដែលពួកគាត់បានឃើញសកម្មភាព មិនប្រក្រី មួយចំនួន ដែលប្រឈមនិងគ្រោះថ្នាក់ដល់អ្នកធ្វើចរាចរណ៍លើផ្លូវមួយនេះ។


ពួកគាត់បន្តថា ពួកគាត់បានឃើញសមត្ថកិច្ច មន្ត្រី ជំនាញ បានឈប់រថយន្តតាមផ្លូវជាហូហែ តែមិនហាមឃាត់ឬណែនាំ ក្នុងករណីបើកបរបែបអនាធិបតេយ្យ លើផ្លូវសាធារណ មិនគិតពីសុវត្តិភាពចរាចរណ៍ដល់អ្នកដទៃ ឬមួយមន្ត្រី មិនហ៊ាន ខ្លាចបាត់ប្រជាប្រិយ៍ភាពប្រចាំថ្ងៃ ។ ចំណុចម៉ូតូ និងរឹម៉ក ដឹកឈើ រេពាសពេញផ្លូវនេះ ស្ថិតក្នុងស្រុកចិត្របុរីខេត្តក្រចេះ បន្តមកឆ្លងកាត់ស្រុកស្នួល ជារៀងរាល់ថ្ងៃ ។

ប្រជាពលរដ្ឋនិងមន្ត្រីរាជការ ដែលឆ្លងកាត់លើកំណាត់ផ្លូវជាតិមួយនេះ ពួកគាត់សុំសំណូមពរដល់ លោកដ្នងការទទួលបន្ទុកសណ្ដាប់ធ្នាប់និងលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ សូមមេត្តាជួយអប់រំណែនាំដល់ ក្រុមបើកបរបែបមិនគោរពច្បាប់ចរាចរណ៍នេះផង ម៉្យាងគួរតែអាណិតស្រលាញ់ដល់អាយុជីវិតខកលួនឯង និងអ្នកដទៃផង កុំគិតតែប្រយោជន៍ខ្លួន បង្កគ្រោះថ្នាក់ដល់អ្នកផ្សេងទៀតដែលធ្វើដំណើរមិនដឹងអីលើផ្លូវមួយនេះ ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation