ព្រះរាជអាជ្ញារងនៃអយ្យការ អមសាលាដំបូងខេត្តក្រចេះដឹកនាំកម្លាំងបង្ក្រាបទីតាំងសិប្បកម្ម ឡ ដុត ធ្យូង សង្ស័យ ឥតច្បាប់
| វីដេអូព័ត៌មានជាតិ
SHARE

ក្រចេះ ៖ កម្លាំង គណបញ្ជាការឯកភាព ខេត្ត ក្រចេះ ចុះបង្ក្រាបទីតាំង ឡ ដុតធ្យូងរបស់ក្រុមហ៊ុនវៀតណាម ដោយមិនគោរពតាមកិច្វសន្យា មួយកន្លែង ស្ថិតក្នុងឃុំឃ្សឹបស្រុកស្នួលខេត្តក្រចេះ ប្រតិបត្តិការនេះ សម្រមសម្រួល ដឹកនាំដោយលោក ជា សុភក៌ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តក្រចេះ យោងតាមបទល្មើសជាក់ស្ដែង ដោយមានវត្ថុតាងដើមឈើ និងកូនឈើ ស្រស់ៗ យកមកដុត ដើម្បី បំលែងក្លាយជាធ្យូង ។

លោកទូច ប៊ុននី មន្ត្រី រដ្ឋបាលព្រៃឈើផ្នែកឆ្លូង បានអោយដឹងថា ទីតាំងសិប្បកម្មឡរ៍ ដុតធ្យូង អុសស្រស់អនាធិបតេយ្យខ្នាតយក្ស សង្ស័យ ឥតច្បាប់ មួយកន្លែងនេះ គឺជាតំបន់គ្រប់គ្រងរបស់មន្ទីរបរិស្ថានខេត្តក្រចេះ មិនដែនគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើនោះទេ ហើយតួរនាទីនេះត្រូវបង្វែសំណុំរឿងប្រគល់អោយ មន្ទីរបរិស្ថានអនុវត្តន៍និតិវិធីបន្ត ដោយមានការសម្របសម្រួល ដោយលោក ជា សុភគ៌ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ រួមមានវត្ថុតាង ឡរ៍ធ្យូង ១២ឡរ៍ និងមនុស្ស ចំនួន៣នាក់ រួមទាំងជនជាតិវៀតណាមម្នាក់ផង ប្រតិបត្តិការនេះកាលវេលាម៉ោង១២និង១០នាទី ថ្ងៃ០៧ធ្នូ២០១៨។
លោកបន្តថាកន្លងមកជំនាញរដ្ឋបាលព្រៃឈើក៌បានចុះធ្វើកិច្ចសន្យា ម្ដងរួចមកហើយដល់ម្ចាស់ទីតាំងសិប្បកម្មនាពេលថ្មីៗនេះ ។

លោក ដួង ឆាយ សាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ បានបញ្ជាក់ថា សិប្បកម្ម ឡរ៍ ធ្យូង មួយកន្លែងនេះពិតជានៅក្នុងរង្វង់ផែនទីរបស់ដែនជម្រកពិតប្រាកដមែន រួមទាំងស្នាក់ការរដ្ឋបាលព្រៃឈើសួនអាពាហ៍ពិពាហ៍ឃ្សឹមផងដែរ បើមើលនៅក្នុងផែនទីរបស់កហរសួងបរិស្ថាន ប៉ុន្តឬបច្ចុប្បន្ន គឺជាភូមិរបស់ប្រជាពលរដ្ឋទៅហើយ ហើយគ្រប់គ្រងដោយអាជ្ញាធរមូលដ្ឋាន មិនត្រូវទំលាក់រឿងដាក់មន្ទីរបរិស្ថានអោយទទួលខុសត្រូវម្នាក់ឯងនោះទេ ។
បើយោងតាមច្បាប់ គ្រប់គ្រង ស្ដីអំពី សិប្បកម្មវីញគឺ ជាជំនាញរបដ៊ស់រដ្ឋបាលព្រៃឈើ ដែលអ្នកត្រួតពិនិត្យក្នុងករណីនេះ ។ លោកប្រធានមន្ទីរបរិស្ថានខេត្ត ន៊បានបន្តថា ការចុះត្រួតពិនិត្យនិង បង្ក្រាបជាក់ស្ដែង ដោយកម្លាំងចម្រុះ គឺឃាត់ខ្លួនបាន ជនជាតិ វៀតណាម ម្នាក់ ឈ្មោះ តឿង នៅទីតាំងឡរ៍ និងបន្តចាប់ឃាត់ខ្លួនជនជាតិខ្មែរម្នាក់ ឈ្មោះ គាំ សុបិន្ដ ជាអ្នក ថៅកែឡរ៍ ធ្យូងនៅចំណុចឃ្លាំងត្រពាំងស្រែឃុំ២ធ្នូ ស្រុកស្នួល និងឃាត់ត្រកុងឡានដឹកធ្យូងម្នាក់ទៀតនៅឃ្លាំង។

មន្រ្តី សមត្ថកិច្ចបានខ្សឹបប្រាប់ថា ចំពោះជនសង្ស័យ ទាំង២នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅទីបញ្ជាការកងរជអាវុធហត្ថខេត្តក្រចេះ ដើម្បីចាត់ការបន្តតាមនិតិវិធី ។..ថ្ងៃទី០៨ធ្នូ ព្រឹកនេះមានការឆែកឆេរឃ្លាំងធ្យូងនៅត្រពាំងស្រែសង្ស័យឥតច្បាប់។ ដោយ ៖ នាង ចាន់ថា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation