ព័ត៌មានវីដេអូ៖ កម្ពុជា និងចិន រៀបចំវេទិការបូវអាវសម្រាប់អាស៊ីដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើសេដ្ឋកិច្ចនិងពាណិជ្ជកម្ម
| វីដេអូព័ត៌មានជាតិ
SHARE

សភាពាណិជ្ជកម្មកម្ពុជា បានចាប់ដៃគូសហការជាមួយវេទិការបូអាវសម្រាប់អាស៊ី រៀបចំវេទិការបូអាវសម្រាប់អាស៊ី-សន្និសីទ ភ្នំពេញ ជាវេទិការដំបូងគេបង្អស់នៅកម្ពុជា ក្រោមប្រធានបទ «ស្វែងរកការអភិវឌ្ឍន៍រួម និងឈ្នះៗ កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីនាំយកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-កម្ពុជា ចូលទៅក្នុងសម័យថ្មី»។

វេទិការដ៏ធំនេះ មានការចូលរួមពីសំណាក់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង, ឯកឧត្តម សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា, លោក លី បាវដុង អគ្គលេខាធិការនៃវេទិកាបូអាវសម្រាប់អាស៊ី, លោក ស្យុង បូ ឯកអគ្គរដ្ឋទូត ចិនប្រចាំកម្ពុជា, លោកបណ្ឌិត ស៊ូរ៉ាគៀត សាធីរ៉ាថៃ ប្រធានក្រុមប្រឹក្សាផ្សះផ្សា និងសន្តិភាពអាស៊ី និងសមាជិកក្រុមប្រឹក្សាភិបាលនៃវេទិកាបូអាវសម្រាប់អាស៊ី។
ជុំវិញគោលបំណងនៃទិការបូអាវសម្រាប់អាស៊ី-សន្និសីទភ្នំពេញ នេះ លោក អៀវ ឈៀងនី ជំរាបជូនលោកអ្នក៖


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation