ប្រសាសន៍សម្តេចតេជោ៖ ជំនួបនាព្រឹកនេះ មិនមែនជាកិច្ចប្រជុំរវាងគណបក្សនយោបាយ និងគណបក្សនយោបាយនោះទេ ប៉ុន្តែជាកិច្ចពិគ្រោះយោបល់ រវាងនាយករដ្ឋមន្ត្រី ជាមួយនឹងគណបក្សនយោបាយ
| វីដេអូព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ មានប្រសាសន៍ នៅក្នុងពិធីជំនួបពិគ្រោះយោបល់ ជាមួយថ្នាក់ដឹកនាំ គណបក្សនយោបាយ ចំនួន១៦ ដែលបានចូលរួម ប្រកួតប្រជែង ក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាព្រឹកថ្ងៃទី២១ ខែសីហានេះ នៅវិមានសន្តិភាព, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា នេះមិនមែនជាកិច្ចប្រជុំរវាងគណបក្ស និង គណបក្សនោះទេ ប៉ុន្តែជាកិច្ចពិគ្រោះយោបល់ រវាងនាយករដ្ឋមន្ត្រី ជាមួយនឹងគណបក្សទាំង១៦។

សម្តេចបានលើកឡើងដែរថា កិច្ចពិគ្រោះយោបល់នាពេលនេះ គឺមានសារៈសំខាន់ណាស់ ដើម្បីបើកឱកាស ឲ្យគណបក្សនយោបាយ មិនឈ្នះឆ្នោតទាំងអស់ ចូលរួមបង្កើតជាយន្តការ យកទៅអនុវត្ត ដើម្បីកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។

សូមជម្រាបថា ថ្នាក់ដឹកនាំគណបក្សនយោបាយទាំង១៦ ដែលចូលរួមកិច្ចពិគ្រោះយោបល់នេះ រួមមាន៖
១៖ គណបក្សខ្មែររួបរួមជាតិ ២៖ គណបក្សពន្លឺថ្មី ,
៣៖ គណបក្សសញ្ជាតិកម្ពុជា,៤៖ គណបក្សខ្មែរក្រោក,៥៖ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, ៦៖ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ, ៧៖ គណបក្សសាធារណរដ្ឋខ្មែរ,៨៖ គណបក្សរស្មីខេមរា, ៩៖ គណបក្សហ៊្វុនស៊ិនប៉ិច
១០៖ គណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច ,១១៖ គណបក្សយុវជនកម្ពុជា,១២៖ គណបក្សធម្មាធិបតេយ្យ,១៣៖ គណបក្សឆន្ទៈខ្មែរ
១៤៖ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា,១៥៖ គណបក្សខ្មែរតែមួយ ,១៦៖ គណបក្សប្រជាជនកម្ពុជា ៕

ដោយឡែក គណបក្សនយោបាយចំនួន៤ផ្សេងទៀត មិនបានចូលរួមនោះទេ រួមមាន៖ ១៖ គណបក្សមាតុភូមិយើង, ២៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន, ៣៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និង ទី៤៖ គណបក្សខ្មែរឈប់ក្រ៕
អត្ថបទ ៖ សន ពិសិដ្ឋ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation