ខ្សែកាបខ្សែបណ្តាញរញ៉េរញ៉ៃលើផ្លូវលេខ ៥៩២ ត្រូវបានកាត់ផ្តាច់ដើម្បីសោភ័ណភាពទីក្រុង
| វីដេអូព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ដើម្បីកាត់បន្ថយការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងពង្រីកផ្លូវលេខ៥៩២​ ដោយថែមទទឹង២.៥មសងខាង  ចាប់ពីអតីតរង្វង់មូលទួលគោក ដល់ផ្លូវលេខ៥៩៨ ។

បន្ទាប់ពីមានការកកស្ទះចរាចរណ៍ រៀងរាល់ល្ងាច រួមផ្សំជាមួយខ្សែកាប ខ្សែអ៊ីនធឺណេត ខ្សែអ៊ុបទិកពណ៌ខ្មៅចងត្របាញ់ដូចសំបុកពីងពាងសំកាំង បង្អួតរាងយ៉ាងវែង តាមបណ្តោយវិថីខាងលើ ធ្វើឲ្យ​ទីក្រុងអសោភ័ណ្ឌភាពនិងរងការរិះគន់។ 

ឆ្លើយតបនឹងបញ្ហានេះ ក្រុមអគ្គីសនីកម្ពុជា បានចុះត្រួតពិនិត្យទីតាំងខាងលើ រួចដាក់កម្លាំងចុះទៅកាត់ខ្សែកាប ខ្សែអ៉ីនធឺណេត ខ្សែអ៊ុបទិកទាំងនោះចេញ ដើម្បីសោភ័ណ្ឌភាពទីក្រុង និងស្រស់ស្អាតជាងមុន​និងសម្រួលដល់ស្ថាបនាផ្លូវថ្នល់ នៅត្រង់ចំណុចខាងលើផងដែរ។ 

ដោយឃើញសកម្មភាពចុះកាត់ខ្សែកាបដែលបង្កបញ្ហា និងចុះស្ថាបនាផ្លូវមួយខ្សែខាងលើនេះ ប្រជាពលរដ្ឋបានថ្លែងអំណគុណ ដល់មន្ត្រីនិងស្ថាប័នពាក់ព័ន្ធ ដែលបានយកចិតតទុកដាក់ចុះសម្រួលបណ្តាញខ្សែកាបពណ៌ខ្មៅអស់ទាំងនេះ រួមទាំងការចុះសម្រួលនិងពង្រីកផ្លូវទទឹង បន្ថែមទៀត ដែលបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ខាងលើនេះ៕អត្ថបទ៖ឌីយ៉ាម៉ង់



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation