ពលរដ្ឋរងគ្រោះដោយសារពុលទឹកនៅខេត្តក្រចេះ ស្លាប់កើនដល់១១នាក់ ខណៈជនរងគ្រោះ១៥១នាក់ទៀតកំពុងសង្គ្រោះនៅមន្ទីរពេទ្យ
| វីដេអូព័ត៌មានជាតិ
SHARE



គិតត្រឹមវេលាម៉ោងជាង៨ នាយប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨នេះថា ជនរងគ្រោះដែលស្លាប់ដោយសារពុលទឹកនៅខេត្តក្រចេះ បានកើនដល់១១នាក់ហើយ ក្នុងនោះមានស្រីចំនួន៦នាក់ ខណ:ជនរងគ្រោះចំនួន១៥១នាក់ទៀត ក្នុងនោះស្រី៧៥នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត រួមជាមួយស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ លន់ សុផាត ក៏ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានភាពប្រជាពលរដ្ឋ ដែលកំពុងជម្លៀសចេញពីភូមិស្រែនន ឃុំកន្ទួត ស្រុកចិត្របុរី ទីដែលកើតហេតុផ្ទាល់ ដោយបាននាំទឹកស្អាត និងគ្រឿងបរិភោគដ៏ច្រើនផងដែរ សម្រាប់ចែកជូនប្រជាពលរដ្ឋប្រើប្រាស់។

លោកអភិបាលខេត្តពន្យល់ថា ប្រជាពលរដ្ឋក្នុងភូមិកើតហេតុ គឺភូមិស្រែនន ឃុំកន្ទួត ស្រុកចិត្របុរី ភាគច្រើនផឹកទឹកអូរ លុះពេលមានភ្លៀងថ្នាំពុលបាញ់ស្មៅបានហូរចូលក្នុងទឹកប្រជាពលរដ្ឋប្រើប្រាស់នោះ ទើបបណ្តាលឲ្យពុលតែម្តង៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation