ព័ត៌មានវីដេអូ៖ ស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅ បានចាប់ផ្តើមដំណើរការសាងសង់ហើយ - CNC News
ព័ត៌មានវីដេអូ៖ ស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅ បានចាប់ផ្តើមដំណើរការសាងសង់ហើយ
| វីដេអូព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ ស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅ បានចាប់ផ្តើមដំណើរការសាងសង់ហើយ ដែលស្ពានអាកាសទី៦ ក្នុងរាជធានីភ្នំពេញមួយនេះមានតម្លៃ ២២លានដុល្លារ គ្រោងសាងសង់រួចរាល់រយ:ពេល ៣០ខែ។


តើពលរដ្ឋក្រុងភ្នំពេញយល់យ៉ាងណាចំពោះការរីកចម្រើននៃវិស័យហេដ្ឋារចនាសម្ពន្ធ័ក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះនោះ?


សូមទស្សនាសេចក្តីរាយការណ៌របស់លោក អ៊ាង គង្គា៖



សូមរំលឹកថា កាលពីថ្ងៃសុក្រ ទី២៩ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់ចោមចៅ ក្បែរព្រលានយន្តហោះអន្តរជាតិភ្នំពេញដែលជា ស្ពានអាកាសទី៦នៅក្នុងរាជធានីភ្នំពេញ។
សម្តេចតេជោបានចាត់ទុក ការសាងសង់ស្ពានអាកាស ត្រង់ចំណុចរង្វង់ មូលចោមចៅនេះ គឺមានសារសំខាន់ ខ្លាំងណាស់ក្នុងការដោះស្រាយបញ្ហាកកស្ទះ ចរាចរណ៍ដែលតែងកើតមានឡើងនាពេលកន្លងមកជាពិសេសនៅចំណុចរង្វង់មូលចោមចៅនេះតែម្តង ម៉្យាងវិញទៀត ផ្លូវនេះជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់ការដឹកជញ្ជូនឆ្ពោះទៅផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ ដែលជាខេត្តមានកំពង់ផែសមុទ្រទឹកជ្រៅនៅកម្ពុជា ក្នុងការផ្លាស់ប្តូរទំនិញចេញចូលក្នុង និងក្រៅប្រទេសទៀតផង។


សូមជម្រាបថា ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) លើគម្រោងថវិកាប្រមាណ ២២លានដុល្លារអាមេរិក ហើយគ្រោងចំណាងពេលសាងសង់ ៣០ខែ៕ (CNC)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation