ព័ត៌មានវីដេអូ៖ មន្ទីរសាធារណការរាជធានីភ្នំពេញបញ្ជាក់ថាការមិនគោរពភ្លើងសញ្ញាចរាចរណ៍ក៏ជាមូលហេតុដែលបណ្តាលឱ្យមានការកកស្ទះចរាចរ
| វីដេអូព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ មួយរយៈកាលចុងក្រោយនេះ បន្ទាប់ពីការបោះឆ្នោតថ្នាក់ជាតិ ជ្រើសរើសដំណាងរាស្ត្រនីតិកាលទី៦មក មន្ទីរសាធារណការ និងដឹកជញ្ជូន បាននឹងកំពុងបន្តអភិវឌ្ឍន៍ទីក្រុងភ្នំពេញ ជាបន្តបន្ទាប់។

ជាក់ស្តែងនៅថ្ងៃទី០៨ សីហានេះ មន្ទីរសាធារណការ និងដឹកជញ្ជូន ដោយបានដំឡើងនូវ ភ្លើងសញ្ញាចរាចរណ៍ នៅត្រង់ចំណុចក្រោមស្ពានអាកាស ៥មករា ដើម្បីជួយសម្រួលរាល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទីក្រុងភ្នំពេញ។

មន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា នៅត្រង់ចំណុចក្រោមស្ពានអាកាស៥មករា ឬផ្លូវក្រោមដីតិចណូនេះ ជារៀងរាល់ថ្ងៃ តែងតែមានការកកស្ទះចរាចរនៅរាល់ពេលម៉ោងមមាញឹក ដោយសារកំណើនមនុស្សក្នុងទីក្រុងភ្នំពេញ ហើយមានច្រើន រួមទាំងការបំពានភ្លើងសញ្ញាចរាចរណ៍ ពីសំណាក់អ្នកបើកបរមួយចំនួន ដែលបើកបរពុំសូវជាគោរពច្បាប់ចរាចរណ៍នោះ។

ការដំឡើងនូវភ្លើងសញ្ញាចរាចរណ៍ បន្ថែមនៅត្រង់ចំណុចក្រោមស្ពានអាកាស៥មករាខាងលើនេះ​ ក៏ដូចជាទីតាំងផ្សេងៗក្នុងរាជធានីភ្នំពេញជាបន្តបន្ទាប់នោះត្រូវបានមន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនធ្វើឡើងក្នុងគោលដៅ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការកកស្ទះ និង ពង្រឹងនូវការគោរពច្បាប់ចរាចរណ៍ជូនប្រជាពលរដ្ឋទាំងអស់៕ (អត្ថបទ៖ ឌីយ៉ាម៉ង់)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation