សិស្សថ្នាក់ទី១២ បានត្រៀមអ្វីខ្លះសម្រាប់ការប្រឡងនាពេលខាងមុខនេះ? - CNC News
សិស្សថ្នាក់ទី១២ បានត្រៀមអ្វីខ្លះសម្រាប់ការប្រឡងនាពេលខាងមុខនេះ?
| វីដេអូព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ នៅសល់តែប្រមាណ២សប្តាហ៍ទៀតប៉ុណ្ណោះ ការប្រឡងកម្រិតមធ្យមសិក្សាទុតិយភូមិ នឹងត្រូវធ្វើឡើងហើយ ចង់ដឹងថា តើសិស្សានុសិស្ស បានត្រៀមសមត្ថភាពអ្វីខ្លះ ហើយថាតើ ពួកគាត់យល់បែបណា ចំពោះការរឹតបន្តឹងរបស់ក្រសួងអប់រំ ចំពោះការប្រឡងនាពេលខាងមុខនោះ,
សូមទស្សនាសេចក្តីរាយការណ៏របស់ លោក សន ពិសិដ្ឋ ដែលបានចុះទៅសម្ភាសន៍ផ្ទាល់ជាមួយក្រុមសិស្សថ្នាក់ទី១២នៅទីតាំងរៀនគួរជុំវិញវិទ្យាល័យបាក់ទូក



សូមជំរាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០១៨នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២០និង២១ ខែសីហា ឆ្នាំ២០១៨ ដោយមានសិស្ស ដាក់ពាក្យប្រឡងមានចំនួន ១១៧.០៦១នាក់ ចែកចេញជាពីរក្រុម គឺថ្នាក់វិទ្យាសាស្ត្រចំនួន ៥១,៧% និងថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន ៤៨,៣% ដោយមានមណ្ឌលប្រឡងចំនួន១៩៥ មណ្ឌល ក្នុងនោះមណ្ឌលប្រឡងថ្នាក់វិទ្យាសាស្ត្រមានចំនួន ៩៩ មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៩៦ មណ្ឌល៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation