ព័ត៌មានវីដេអូ៖ សម្តេចតេជោ សួរក្រុមប្រឆាំងដែលរត់ចោលស្រុកថា ហ៊ានស្បថដាក់ជីវិតទេ ជុំវិញការចោទប្រកាន់ថា កម្ពុជាបំប៉ោងតួលេខអ្នកបោះឆ្នោតនោះ?
| វីដេអូព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយអត្តពលិក កីឡាករ កីឡាការនី គ្រូបង្វឹក រួមនឹងប្រតិភូកីឡាសរុប៧១នាក់ មុននឹងចេញទៅចូលរួមប្រកួតកីឡាអាស៊ី នៅប្រទេសឥណ្ឌូនេស៊ី នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៏ថា នយោបាយគ្មានស្តង់ដាអន្តរជាតិទេ មានអ្នកខ្លះស្អីឡើងអន្តរជាតិៗ សម្តេចបានលើកឡើងថា មានតែកីឡាមួយគត់ដែលមានស្តង់ដាអន្តរជាតិ។

សម្តេចតេជោបានបន្តថា ចំណែកប្រព័ន្ធបោះឆ្នោតក៏មិនដូចគ្នាដែរ ប្រទេសខ្លះបោះឆ្នោតតាមឯកត្តនាម ខ្លះសមាមាត្រ តាមមណ្ឌល សម្តេចតេជោបានលើកជាសំណួរថា តើអ្វីទៅជាស្តង់ដាអន្តរជាតិ?

សម្តេចតេជោបានមានប្រសាសន៏ថា មានក្រុមខ្លះនិយាយបំប៉ោងខុសការពិតក្រុមអ្នកឯងតែងតែចោទថា ការបោះឆ្នោតនៅកម្ពុជាបន្លំ ដោយសម្តេចតេជោបានផ្តាំទៅក្រុមនោះថា ប្រសិនបើអ្នកឯងហ៊ានតើអ្នកឯងហ៊ានស្បត់ឱ្យងាប់ទេ ?


នៅក្នុងឪកាសនេះសម្តេចតេជោបានលើកឡើងថា មានទស្សនាវត្តីមួយនៅទីក្រុងវ៉ាស៊ីតុន បានផ្សាយថា ការបោះឆ្នោតនៅកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ២ដោយមានអត្រាអ្នកទៅបោះឆ្នោតច្រើនជាងគេ បន្ទាប់ពីប្រទេសប៊ែលហ្ស៊ិក។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៏ថា រហូតដល់ពេលនេះគ្មានស្ថានទូតបរទេសណាមួយដកចេញពីកម្ពុជាទេ គេនៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា សម្តេចតេជោបានបន្តថា គណបក្សប្រជាជនកម្ពុជានៅតែទទួលបានការស្រលាញ់គាំទ្រពីប្រជាជនច្រើនលើសលុប នេះក៏យសារតែយើងបាននៅរួមសុខរួមទុក្ខជាមួយប្រជាជន៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation