សម្តេចតេជោ ប្រកាសថា ប្រសិនបើរាជរដ្ឋាភិបាលថ្មី បានបង្កើតនៅក្នុងខែសីហា ២០១៨ នេះ គឺ សម្តេចតេជោ ហ៊ុន សែន គ្រោងនឹងអញ្ជើញទៅថ្លែងសុន្ទរកថាជាផ្លូវការនៅអង្គការសហប្រជាជាតិ - CNC News
សម្តេចតេជោ ប្រកាសថា ប្រសិនបើរាជរដ្ឋាភិបាលថ្មី បានបង្កើតនៅក្នុងខែសីហា ២០១៨ នេះ គឺ សម្តេចតេជោ ហ៊ុន សែន គ្រោងនឹងអញ្ជើញទៅថ្លែងសុន្ទរកថាជាផ្លូវការនៅអង្គការសហប្រជាជាតិ
| វីដេអូព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ នៅក្នុងឱកាសទទួលជួបសំណេះសំណាលនិងផ្តល់ដំបូន្មានមួយចំនួន ដល់អត្តពលិក កីឡាករ កីឡាការិនី គ្រូបង្វិក រួមនិងប្រតិភូកីឡាសរុបជាង ៧០នាក់ដែលត្រូវចេញទៅចូលរួមប្រកួតកីឡា Asain Games នៅប្រទេសឥណ្ឌូនេស៊ីនាថ្ងៃច័ន្ទនេះ សម្តេចតេជោបានបញ្ចេញសារនយោបាយថ្មី ដោយប្រកាសថា បើគ្មាន អ្វីកែប្រែនោះទេ កម្ពុជាក្នុងនីតិកាលទី៦នឹងរៀបចំប្រជុំសភាលើកដំបូងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា នាព្រឹកថ្ងៃទី ១៩ ខែកញ្ញា ២០១៨ ហើយបេក្ខភាពតំណាងរាស្ត្រទាំងអស់នឹងស្បថចូលកាន់តំណែងសភានៅល្ងាចទី១៩ ខែកញ្ញា ឆ្នាំ២០១៨។

សម្តេចបន្តបញ្ជាក់ថា នៅព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខ គឺនឹងបង្កើតរាជរដ្ឋាភិបាលថ្មី ហើយនៅពេលល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ គឺរាជរដ្ឋាភិបាលថ្មីស្បថចូល កាន់តំណែងជាផ្លូវការ បន្ទាប់មកថ្ងៃព្រឹកថ្ងៃទី ២១ ប្រជុំគណៈរដ្ឋមន្ត្រីថ្មី។ ប៉ុន្តែសម្តេចហ៊ុនសែន បន្តថា ប្រសិនបើរាជរដ្ឋាភិបាលថ្មី បានបង្កើតនៅក្នុងខែសីហា ២០១៨ នេះ គឺ សម្តេចតេជោ ហ៊ុន សែន គ្រោងនឹងអញ្ជើញទៅថ្លែងសុន្ទរកថាជាផ្លូវការនៅអង្គការសហប្រជាជាតិ (UN) និងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសជាច្រើននៅលើពិភពលោក្នុងនាមជានាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងអាណត្តិថ្មី។

លម្អិតសូមស្តាប់និងទស្សនាប្រសាសន៍សម្តេចតេជោត្រង់ចំណុចនេះ៖


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation