ព័ត៌មានវីដេអូ៖ សម្តេចតេជោ ប្រកាសថា សម្តេចនឹងចរចាជាមួយអ្នកឧកញ៉ា គិត ម៉េង ដើម្បីឲ្យជួយសម្រួលដល់កម្មករ កម្មការិនី ពលរដ្ឋទូទៅដែលធ្វើដំណើរតាមផ្លូវរថភ្លើងដោយមិនបង់ប្រាក់នៅក្នុងកំលុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណៃជាតិខ្មែរ និងបុណ្យភ្ជុំបិណ្ឌ ជារៀងរាល់ឆ្នាំ
| វីដេអូព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែកញ្ញា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមសំណេះសំណាលជាមួយកម្មករកម្មការិនីជិត១ម៉ឺន៥ពាន់នាក់ដែលមកពីរោងចក្រសហគ្រាសចំនួន២៤ ស្ថិតនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នៅក្នុងពិធីនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាសាធារណៈនៅកន្លែងសំណេះសំណាលជាមួយកម្មករថា កម្មករ កម្មការិនី និងប្រជាពលរដ្ឋទូទៅទាំងអស់ អាចនៅតែបន្តធ្វើដំណើរតាមផ្លូវដែកពីភ្នំពេញទៅប៉ោយប៉ែត និងពីប៉ោយប៉ែតមកភ្នំពេញ ដោយមិនត្រូវបង់ប្រាក់ រហូតទៅដល់ដំណាច់ឆ្នាំ២០១៨។ ជាមួយគ្នានេះ សម្តេចតេជោបានបញ្ជាក់ថា ប្រជាពលរដ្ឋទូទៅដែលនឹងត្រូវធ្វើដំណើរតាមរថភ្លើងចំនួនពីរខ្សែ ពីភ្នំពេញប៉ោយប៉ែត និងពីភ្នំពេញក្រុងកំពង់សោម ទាំងទៅទាំងមក គឺនៅក្នុងកំលុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណៃជាតិខ្មែរ និងបុណ្យភ្ជំបិណ្ឌ ជារៀងរាល់ឆ្នាំ ក៍នឹងមិនតម្រូវឲ្យបង់ប្រាក់ដែរ ដោយសម្តេចបញ្ជាក់ថា ករណីនេះសម្តេចនឹងចរចារជាមួយអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនRoyal Group ដែលគ្រប់គ្រងលើក្រុមហ៊ុន Royal Raily។


ក្រៅពីការថ្លែងអំពីការជួយសម្រួលក្នុងការធ្វើដំណើរតាមផ្លូវរថភ្លើងដោយមិនគិតប្រាក់នៅកំលុងបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងកំលុងបុណ្យភ្ជុំបិណ្ឌ សម្តេចតេជោក៏បានមានប្រសាសន៍ទាក់ទងនឹងសម្តេចបានជួយសម្រួលដល់កម្មការិនីដែលមានផ្ទៃពោះ ឆ្លងទន្លេផងដែរ។

សម្តេចថ្លែងថា សម្តេចបានផ្ញើលុយតាមប្រព័ន្ធវេលុយវីងចំនួន១ពាន់ដុល្លារទៅឧបត្ថម្ភកម្មការិនីម្នាក់ដែលបានឆ្លងទន្លេនៅខណ្ឌស្ទឹងមានជ័យ ដែលសម្តេចបានទទួលដំណឹងពីកូនធម៌របស់សម្តេច ថាកម្មការិនីឆ្លងទន្លេរូបនោះ មិនទាន់បានទទួលប្រាក់ឧបត្ថម្ភ៕ (CNC)






Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation