ក្រោយ​ប្តី​សេដ្ឋី​អារ៉ាប់ហាម​ឃាត់ បូនីតា ដាដេណា លេចមុខជាថ្មីក្នុងរឿង"ម្ចាស់ទាយាទ"
| វីដេអូព័ត៌មានជាតិ
SHARE

ការបាត់មុខមិនបង្ហាញវត្តមានរយៈពេល ៨ឆ្នាំលើវិថីសិល្បៈរបស់ បូនីតា ដាដេណា ដោយសារតែត្រូវស្វាមីជាអ្នកជំនួញអារ៉ាប់ប្រាក់រាប់លានមិនចង់ឲ្យខ្លួនប្រឡូកការងារសម្តែងនោះ បានលេចមុខជាថ្មីគួរឲ្យភ្ញាក់ផ្អើលនៅក្នុងភាពយន្តខ្នាតធំរបស់ខ្លួនក្នុងរឿង ម្ចាស់ទាយាទ ដែលភាពយន្តមួយនេះក៏ជាការនិពន្ធ និងដឹកនាំដោយរូបនាងផ្ទាល់ដែរ។

ទោះបីជាមានការហាមប្រាមពីសំណាក់ស្វាមី ជាជនអារ៉ាប់មិនចង់ឲ្យនាង ប្រឡូកសិល្បៈក្ដី តែ បូនីតា ដាដេណា បានលើកឡើងថា នាងនៅតែឆ្លៀតនិពន្ធ និងថតរឿងដោយខ្លួនឯងបាន ព្រោះនេះជាថ្នាលជីវិតរបស់នាង។ ជាក់ស្ដែងល្ងាចមិញនេះ រឿង" ម្ចាស់ទាយាទ" ដែលសម្ពោធដាក់បញ្ចាំងជាផ្លូវការនៅរោងភាពយន្ត Prime Cineplex បានបង្ករការភ្ញាក់ផ្អើលដល់មហាជនមិនតិចនោះទេ។
បូនីតា ដាដេណា ថា៖" រឿង"ម្ចាស់ទាយាទ" និពន្ធដោយរូបនាងផ្ទាល់ រឿងនេះនាងសម្ដែងជាតួធ្មប់កាចសាហាវហើយខ្វេះពោះវៀនមនុស្សដូចគ្នាស៊ី។ ការបង្ហាញខ្លួនជាថ្មីនេះនាងសង្ឃឹមថា នឹងទទួលបានការគាំទ្រពីពូកម៉ែបងប្អូនម្ដងទៀត"។

ភាពយន្តខ្នាតធំរឿង“ម្ចាស់ទាយាទ" នឹងដាក់បញ្ចាំងគ្រប់រោងភាពយន្តចាប់ពីថ្ងៃទី ២ ខែសីហា នេះហើយ ដោយរឿងមួយនេះ បូនីតា ដាដេណា ចំណាយដើមទុនអស់ច្រើនក្នុងការផលិត ហើយនាង មិនខ្វល់ពីទំហំជោគជ័យ ឬ មិនជោគជ័យនោះទេ ប៉ុន្តែអ្វីដែលនាង ចង់បានគឺបង្ហាញស្នាដៃចុងក្រោយ បន្ទាប់ពីបាត់មុខរយៈពេល៨ឆ្នាំ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation