រដ្ឋាភិបាលថៃសុំឲ្យចក្រភពអង់គ្លេសធ្វើបត្យាប័នបញ្ជូនអតីតនាយករដ្ឋមន្ត្រីថៃ យីងឡាក់មកប្រទេសថៃវិញ​
| វីដេអូអន្តរជាតិ
SHARE

​(ថៃ)៖ នាយករដ្ឋមន្ត្រីថៃ Prayuth Chan- ocha បាននិយាយកាលពីថ្ងៃទី៣១ កក្កដានេះថារដ្ឋាភិបាលថៃសុំឲ្យចក្រភពអង់គ្លេសធ្វើបត្យាប័នបញ្ជូនអតីតនាយករដ្ឋមន្ត្រីថៃ យីងឡាក់មកប្រទេសថៃវិញដើម្បីដាក់ទោសពីបទធ្វើរដ្ឋប្រហារកាលពីឆ្នាំ២០១៤។

លោកស្រីយីងឡាក់បានចាកចេញពីប្រទេសកាលពីខែសីហា ២០១៧ ដោយព្យាយាមរត់គេចពីបទជាប់ចោទជាច្រើនដើម្បីនៅក្រៅឃុំ។
លោកស្រីក៏បានបដិសេធរាល់ការចោទប្រកាន់ ហើយបាននិយាយថានេះជាចេតនានយោបាយ។ តុលាការកំពូលបានកាត់ទោសលោកស្រីជាប់គុក៥ឆ្នាំកាលពីខែកញ្ញា ២០១៧។

លោកនាយករដ្ឋមន្ត្រីថៃ Prayuth Chan- ocha បាននិយាយថាការស្នើសុំនេះ គីជាដំណើរការដ៏សំខាន់នៃប្រទេសទាំងពីរពោល ថៃ និង អង់គ្លេសលើ លើកិច្ចព្រមព្រៀងដោះដូរ។

លោកស្រី យីងឡាក់ និងបងប្រុស លោក ថាក់ស៊ីនស៊ីណាវ៉ាត់ត្រា មានប្រជាប្រិយក្នុងផ្នែកនយោបាយនិងមានការគាំទ្រពីប្រជាពលរដ្ឋថៃជាង១ទស្សវត្ស ដែលអ្នកគាំទ្រភាគច្រើនជាកសិករ និងនៅភាគខាងត្បូងប្រទេសថៃ៕ (ម៉ាលីនី)



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation