វីដេអូព័ត៌មានជាតិ

CNC Special Talk: តួនាទីសារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយក្នុងដំណើការបោះឆ្នោត

image

គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ គឺសល់តែ៩ថ្ងៃទៀតទេ នឹងចូលដល់ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ កក្កដា ២០១៨។

មកដល់ថ្ងៃទី២០ កក្កដា ដដែលនេះ យុទ្ធនាការឃោសនារកសំឡេងឆ្នោតដែលបានចាប់ផ្តើមតាំងពីថ្ងៃទី ៧ កក្កដានោះ បានប្រព្រឹត្តទៅដោយរលូនក្នុងរយៈពេល១៤ថ្ងៃហើយ ហើយតាមគម្រោងគណបក្សនយោបាយទាំង២០ នឹងធ្វើយុទ្ធនាការធំនៅថ្ងៃបញ្ចប់ គឺថ្ងៃទី២៧ កក្កដាខាងមុខ។

ជាមួយនឹងថ្ងៃបោះឆ្នោតថ្នាក់ជាតិកាន់តែកៀកចូលដល់នេះ CNC បានរៀបចំកិច្ចសម្ភាសពិសេសមួយ ក្រោមប្រធានបទ «តួនាទីសារព័ត៌មាន និង ប្រព័ន្ធផ្សព្វផ្សាយដើម្បីធានាឲ្យមានការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងគ្មានព័ត៌មានបំពុល» ដែលមានវត្តមានវាគ្មិនចំនួន ៣រូប មកពីស្ថាប័នផ្សេងៗគ្នាដូចជា ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប. , លោក កៃ គឹមសុង ប្រធានប្រតិបត្តិ កាសែត Khmer Times និង លោក ឆាយ សុផល សាស្រ្តាចារ្យ សារព័ត៌មាន និងទំនាក់ទំនង។

ចង់ជ្រាបច្បាស់ពីតួនាទីសារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយក្នុងដំណើការបោះឆ្នោត សូមទស្សនាកិច្ចសម្ភាសពិសេសនេះដែលសម្របសម្រួល ដោយលោក វណ្ណ វាចារ និង អ្នកនាង ស៊ន សុខឃៀង៖