អ្នកដំណើរ២៣នាក់ត្រូវបានអភិបាលខេត្តកំពង់ចាមអន្តារាគមន៍សង្គ្រោះដោយសុវត្ថិភាពពីសាឡាងដែលខូចកណ្តាលទន្លេក្នុងស្រុកកងមាស
| ព័ត៌មានជាតិ
SHARE

(កំពង់ចាម)៖ ក្រោយពីទទួលបានពត៌មានពីប្រជាពលរដ្ឋភ្លាមៗក្នុងករណីដែលសាឡាងខ្នាតតូច១គ្រឿងដែលធ្វើការចម្លងអ្នកធ្វើដំណើរចេញពីត្រើយខាងលិចស្ថិតនៅផ្សារពាមជីកង ស្រុកកងមាស ឆ្ពោះទៅកាន់ត្រីយខាងកើត ស្ថិតនៅក្នុងឃុំកោះអណ្ដែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម គឺបានជូបបញ្ហាម៉ាស៊ីនខូចកណ្ដាលទន្លេ ឯកឧត្តម គួច ចំរើន អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម រួមទាំងកងកំលាំងប្រដាប់អាវុធ និងអាជ្ញាធរស្រុកគឺបានសហការគ្នាភ្លាមៗ ដើម្បីនាំយកសាឡាង១គ្រឿងផ្សេងទៀតចេញទៅអន្តរាគមន៍ ជួយសង្គ្រោះអ្នកធ្វើដំណើរនៅលើ សាឡាងទាំង២៣នាក់ ដែលបានហូររសាត់តាមខ្សែទឹកទន្លេមេគង្គរហូតទៅដល់មុខឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ប្រភពព័ត៌មានពីអ្នកធ្វើដំណើរនៅលើសាឡាងខ្នាតតូចដែលខូចនោះបានឲ្យដឹងថា នៅលើសាឡាងគឺមានផ្ទុកមនុស្សចំនួន២៣នាក់ ក្នុងនោះមានកូនក្មេងចំនួន៣នាក់ ព្រះសង្ឃ២អង្គ រថយន្ត២គ្រឿង និងម៉ូតូ១០គ្រឿង។ អ្នកដំណើរនៅសាឡាងបានបញ្ជាក់ទៀតថា ខណៈពេលដែលសាឡាងកំពងុតែធ្វើដំណើរមកដល់កណ្ដាលទន្លេមេគង្គស្រាប់តែម៉ាស៊ីនបានខូច ធ្វើអោយសាឡាងរសាត់តាមទឹកទន្លេមេគង្គ តែម្តងទៅ។

បន្ទាប់ពីឯកឧត្តមអភិបាលខេត្តកំពង់ចាម រួមទាំងកងកំលាំងប្រដាប់អាវុធ និងអជ្ញាធរស្រុកចេញទៅអន្តរាគមន៍ជួយសង្គ្រោះអស់រយះពេលជិ ត៤ម៉ោងចាប់ពីម៉ោង៥និង៣០នាទីល្ងាច រហូតដល់ម៉ោង៩យប់ថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៨នេះ គឺបងប្អូនប្រជាពលរដ្ឋដែលជាអ្នកធ្វើ ដំណើរទាំង២៣នាក់ គឺប្រកបដោយសុវត្ថិភាពដោយគ្មានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។
ហើយអ្នកធ្វើដំណើរទាំង២៣នាក់ក៏បានសំដែងទឹកចិត្តត្រែកអរចំពោះឯកឧត្តមអភិបាលខេត្តកំពង់ចាមរួមទាំងសហការីដែលបានចេញទៅជួយសង្គ្រោះពួកគាត់បានទាន់ពេលវេលា៕



អត្ថបទ ៖ ហ៊ាង ថាច

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation