នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្នើឱ្យពលរដ្ឋប្រុងប្រយ័ត្ន ចំពោះលេខទូរស័ព្ទចម្លែកៗដែលហៅចូលមក
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ នៅថ្ងៃ១៧ កក្តដានេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអំពាវនាវសូមឱ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន ចំពោះលេខទូរស័ព្ទចម្លែកៗដែលហៅចូលមក ព្រោះវាអាចជាវិធីសម្រាប់ផ្ទៀងផ្ទាត់លេខទូរស័ព្ទរបស់សេវាកម្ម Google Voice នៃក្រុមហ៊ុន Google ឬសេវាកម្មផ្សេងៗទៀត ដូចជាការដំឡើងកម្មវិធីដើម្បីប្រើប្រាស់សេវាកម្មធនាគារជាដើម។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បញ្ជាក់ថា ប្រសិនបើបងប្អូនមិនបានស្នើសុំ ឬចុះឈ្មោះប្រើប្រាស់សេវាកម្មណាមួយទេ តែមានលេខទូរស័ព្ទមិនដែលស្គាល់ទាក់ទងមកណែនាំឱ្យបងប្អូនបំពេញលេខកូដតាម សូមបងប្អូនប្រជាពលរដ្ឋដាច់ខាតកុំធ្វើតាម។ ព្រោះថា បើបងប្អូនធ្វើតាម ក្រុម Hackers អាចលួចយកទិន្នន័យរបស់លោកអ្នកបាន ដូចជា៖ លេខទំនាក់ទំនង សារជាអក្សរ និងប្តូរ Password អ៊ីមែល ជាដើម។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឱ្យដឹងថា វិធីសាស្ត្រនេះត្រូវមានគេប្រើប្រាស់ជាច្រើនឆ្នាំមកហើយនៅបរទេស ជាមួយលេខទូរស័ព្ទ ផ្សេងៗដូចជាលេខ ២០២-៤៥៥-៨៨៨៨ ជាដើម៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation