Update News: អាជ្ញាធរស្រុកថ្មបាំងត្រៀមកំលាំងអន្តរាគមន៍ ខណៈទឹកស្ទឹងអារ៉ែងហក់ឡើងខ្ពស់
| ព័ត៌មានជាតិ
SHARE

(ខេត្តកោះកុង)៖ ភ្លៀងនៅតែបន្តធ្លាក់ខ្លាំងរយៈពេលជាងកន្លះខែកន្លងមកហើយ ឈានចូលមកដល់ព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៨ នេះ ភ្លៀងនៅតែបន្តធ្លាក់ទូទាំងខេត្ត ។ ការធ្លាក់ភ្លៀងជាប់ជាបន្តបន្ទាប់នេះ ក៏បានបង្កឱ្យមានទឹកលិចលង់តំបន់ថ្មបាំងស្ទើរតែទាំងស្រុង អ្វីដែលគួរអោយបារម្ភនោះ គឺកំពស់ទឹកស្ទឹងអារ៉ែងតែម្តង។

ការធ្លាក់ភ្លៀងក្នុងថ្ងៃទី១៧ កក្កដា នេះបានបង្ករអោយកំពស់ទឹកស្ទឹងអារ៉ែងហក់ឡើងខ្ពស់ បង្ករការខកខានក្នុងការធ្វើដំណើរឆ្លងទៅមក ទាំងប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ មិនអាចចូលទៅលេងកំសាន្តបាន។

លោក អន សុធារិទ្ធ អភិបាលស្រុកថ្មបាំង បានអោយដឹងថា កំពស់ទឹកស្ទឹងអារ៉ែងក្នុងរដូវវស្សាឆ្នាំនេះ មានការហក់ឡើងខ្ពស់ គួរអោយព្រួយបារម្ភ ជាងឆ្នាំកន្លងមក ប៉ុន្តែមិនទាន់មានការប៉ះដល់អាយុជីវិតពលរដ្ឋណាម្នាក់ទេ ត្រឹមតែរងការខូចខាត ផលដំណាំបន្តិចបន្តួចប៉ុណ្ណោះ ។

លោក អន សុធារិទ្ធ អភិបាលស្រុកថ្មបាំងបានអះអាងទៀតថា កំពស់ទឹកស្ទឹងអារ៉ែង អាចឡើងខ្ពស់ ហើយ២ឬ៣ម៉ោង ក្រោយនឹងស្រកចុះវិញ យ៉ាងណាលោកនៅតែធ្វើការតាមដានជាបន្តបន្ទាប់និងត្រៀមកំលាំងអន្តរាគមន៍ជាប់ជានិច្ច៕

អត្ថបទ ៖ តាំង ស៊ុននី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation