ទឹកជំនន់កំពុងវាយប្រហារតំបន់ជាច្រើននៃខេត្តកោះកុង
| ព័ត៌មានជាតិ
SHARE

(កោះកុង)៖ ប្រភពពីបុគ្គលិកខេត្តកោះកុងបានបញ្ជាក់ថា បានឱ្យដឹងថា ឈានចូលមកដល់ព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៨ នេះ ភ្លៀងនៅតែបន្តធ្លាក់ទូទាំងខេត្ត ដែលការធ្លាក់ភ្លៀងខ្លាំងបែបនេះមានរយៈពេលជាងកន្លះខែកន្លងមកហើយ ។

ការធ្លាក់ភ្លៀងជាប់ជាបន្តបន្ទាប់នេះ ក៏បានបង្កឱ្យមានទឹកលិចលង់តំបន់មួយចំនួន នៅក្នុងឃុំតាតៃលើ ស្រុកថ្មបាំងនិងតំបន់មួយ ចំនួនជាប់ព្រំដែនកម្ពុជាថៃ ។
ជាមួយគ្នានេះ កងកំលាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៧ ខេត្តកោះកុង ប៉ុស្តិគីរីវង្ស ស្រុកមណ្ឌលសីមា កំពុងត្រៀមចុះជួយបងប្អូនប្រជាពលរដ្ឋដែលកំពុងរងការលិចលង់ឱ្យបានទាន់ពេលវេលា ។

ជាមួយគ្នានេះបើតាមការបញ្ជាក់ពីក្រសួងធនធានទឹកនិងឧត្តុនិយម នៅរសៀលថ្ងៃនេះឱ្យដឹងថា ក្រៅពីស្រុកថ្មបាំង ទឹកជំនន់ដែលបង្កឡើងដោយទឹកភ្លៀង ក៏កំពុងវាយប្រហារតំបន់មួយចំនួន នៃស្រុកស្រែអំបិល ខេត្តកោះកុង ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation