ក្រសួងសុខាភិបាលត្រៀមមន្រី្ត ២.០០០នាក់សម្រាប់ឆ្លើយតបនឹងកិច្ចការសង្រ្គោះបន្ទាន់ពេលមានទឹកជំនន់
| ព័ត៌មានជាតិ
SHARE


លោក វេជ្ជបណ្ឌិត លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងប្រាប់ CNC កាលពីព្រឹកមិញថា៖ ប្រធានមន្ទីរសុខាភិបាល រាជធានី ខេត្តទូទាំង ២៥ ក្នុងប្រទេស កម្ពុជា ទើបនឹងបានទទួលបញ្ជារពីឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រី្ត ក្រសួងសុខាភិបាលឲ្យត្រៀមរៀបចំកម្លាំងមន្រី្តសុខាភិបាល ២.០០០ នាក់ នៅក្នុងក្រុង ដើម្បីឆ្លើយតប ការសង្រ្គោះបន្ទាន់ដែល ទទួលបានការបណ្តុះបណ្តាលបច្ចេកទេសរួចជាស្រេច សម្រាប់ជួយសង្គ្រោះបន្ទាន់ដល់ពលរដ្ឋកម្ពុជា ឬ មនុស្សទាំងឡាយណា នៅក្នុងប្រទេសនេះ ដែលត្រូវការជំនួយដោយសារគ្រោះទឹកជំនន់។

លោក វេជ្ជបណ្ឌិតអ្នកនាំពាក្យរូបនេះ បានថ្លែងអំពាវនាវចំពោះ ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ សូមឲ្យមានការប្រុងប្រយ័ត្ន គ្រោះថ្នាក់បណ្តាលមកពីពស់ចឹក ហើយករណី មានហានិភ័យផ្សេងៗ ដែលប៉ះពាល់ដល់សុខភាព ដោយសារទឹកជំនន់ សូមទាក់ទងមកកាន់លេខទូរស័ព្ទសង្គ្រោះបន្ទាន់ លេខ ១១៥ ដើម្បីមន្រី្តសុខាភិបាលដែលនៅជិតបំផុតបានទៅជួយបងប្អូនទាន់ពេលវេលា ។


លោក វេជ្ជបណ្ឌិតអ្នកនាំពាក្យបានថ្លែងបន្តថា ៖ សូមឲ្យពលរដ្ឋដែលរស់នៅតាមដងទន្លេ នឹងក្បែរៗ កន្លែងដែលបានដឹងជាមុនថា ត្រូវរងគ្រោះដោយសារទឹកជំនន់ ត្រូវយកថ្នាំសម្លាប់សត្វល្អិត ឬជីគីមី កសិកម្មដាក់ឲ្យផុតពីទឹកជំនន់ ព្រមទាំងប្រុងប្រយ័ត្ន ការឆ្លងមេរោគ រាគរុស និង កើតស្អូច ព្រមទាំងប្រភេទជំងឺផ្សេងៗទៀតដែលបណ្តាលមកពី ការមិនអាចធើ្វអនាម័យបានព្រោះទឹកជំនន់។


ប្រភពពត៌មានពីអ្នករាយការណ៍ ពត៌មានCNCនៅខេត្តស្ទឹងត្រែង ខេត្តកំពង់ចាម និង តំបន់ផ្សេងៗទៀតបានអោយដឹងថា មកទល់នឹងពេលវេលានេះ ប្រជាពលរដ្ឋកម្ពុជា ដែលរស់នៅតាមដងទន្លេមេគង្គ និង តាមដងទន្លេ ព្រែកនានា ក្នុងប្រទេសកម្ពុជា ជាពិសេសកំពុងធើ្វកិច្ចការប្រមូលផល កំពុងរៀបចំផ្ទះសំបែងដើម្បី បង្ការ គ្រោះមហន្តរាយនានា ដែលបណ្តាលមកពីទឹកជំនន់។


ដោយឡែក នាព្រឹកមិញនេះ អ្នករាយការណ៍ នៅខេត្តព្រះសីហនុ បានរាយការណ៍ថា គ្រោះទឹកជំនន់បានធើ្វឲ្យអាជ្ញាធរ មូលដ្ឋាន សម្រេចផ្អាកដំណើរការចរាចរណ៍ជាបណ្តុះអាសន្ន ក្នុងកំណាត់ផ្លូវជាតិលេខ ៤ ត្រង់ចំណុច ស្ទឹងគគីរ ស្ទឹងសំរោង នៃស្រុកកំពង់សិលា នាខេត្តកោះកុង ។


នៅពុំទាន់មានសេចកី្តរាយកាណ៍អំពីផលប៉ះពាល់សុខភាព របស់ប្រជាពលរដ្ឋដែលបណ្តាលមកពីទឹកជំនន់នៅម្តុំនេះនៅឡើយទេ ៕








អត្ថបទ ខៀវ កូឡា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation