ឯកឧត្តម ស៊ុន ចាន់ថុល អំពាវនាវឲ្យប្រជាពលរដ្ឋ បោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីបន្តភាពសុខសាន្តនៃប្រទេស
| ព័ត៌មានជាតិ
SHARE

កណ្តាល ៖ ឯកឧត្ដមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ប្រធានគណៈអចិន្រ្តៃយ៍ គណៈពង្រឹងមូលដ្ឋានស្រុកកោះធំ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ បានចុះសួរសុខទុក្ខ ជាមួយកម្មករ កម្មការិនី​, ប្រជាពលរដ្ឋ, ក្រុមអាជីវករ​ សរុបជិត២ពាន់នាក់ នៅស្រុកកោះធំ ខេត្តកណ្តាល ដើម្បីបានជ្រាបកាន់តែច្បាស់ ពីជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋតាមមូលដ្ឋាន។

នៅក្នុងឳកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកពីគុណបំណាច់ របស់គណបក្សប្រជាជនកម្ពុជា ដែលបានរំដោះអាយុជីវិត ប្រជាពលរដ្ឋកម្ពុជា ពីរបបបប្រល័យពូជសាសន៍ ប៉ុល ពត។ ឯកឧត្តមបានបន្ថែមថា មានជ័យជម្នះ៧មករា ឆ្នាំ១៩៧៩ ទើបកម្ពុជា មានអ្វីៗដូចសព្វថ្ងៃ។
ឯកឧត្តម ស៊ុន ចាន់ថុល ក៏បាន​ជម្រាបជូន ទៅកាន់ប្រជាពលរដ្ឋថា ​សមិទ្ធផលជាច្រើន នៅទូទាំងប្រទេស និយាយជារួម និងនិយាយដោយឡែក នៅក្នុងស្រុកកោះធំ គឺមានស្ពាន ផ្លូវ ថ្នល់ សាលារៀន មន្ទីរពេទ្យ ប្រឡាយ ជាដើមនោះ បានកើតឡើង ដោយសារការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ដែល​គណបក្សប្រជាជន ជាអ្នកដឹកនាំ។

ព្រមជាមួយគ្នានោះ ឯកឧត្តម បានអំពាវនាវ ​ឲ្យបងប្អូនប្រជាពលរដ្ឋ នាំគ្នាទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ហើយបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ នាថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ដើម្បីបន្តភាពសុខសាន្តនៃប្រទេស ឆ្ពោះទៅកាន់ការរីកចម្រើន លើគ្រប់វិស័យ។
ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា មានតែគណបក្សប្រជាជនតែមួយគត់ ដែលតែងតែដោះស្រាយរាល់បញ្ហា ជូនប្រជាពលរដ្ឋ, គណបក្សប្រជាជន គឺជាគណបក្សធ្វើ មិនមែនគណបក្សសន្យានោះទេ៕



អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព ៖ លឹម មុនី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation