​បណ្ឌិតរដ្ឋ ជាម យៀប៖ ប្រទេសកម្ពុជាបានបោះឆ្នោតជាទៀងទាត់តាមប្រតិទិន ដែលកំណត់ដោយច្បាប់
| ព័ត៌មានជាតិ
SHARE

(ព្រៃវែង)៖ នៅក្នុងឱកាសជួបជុំសមាជិកគណបក្សប្រជាជនកម្ពុជា នៅស្រុកពារាំងឃុំកំពង់ពពិលខេត្ត ព្រៃវែងនាព្រឹកថ្ងៃទី១៧ ខែកក្កដានេះ ឯកឧត្តបណ្ឌិតរដ្ឋ ជាម យៀប បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសមាជិកសភានីតិកាលទី៦និងប្រព្រឹត្តទៅនៅថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០១៨ មានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិចូលរួមសង្កេតការណ៍មានចំនួនជាង៦ម៉ឺននាក់។

ឯកឧត្តបណ្ឌិតរដ្ឋ ជាម យៀប បន្ថែមថា នៅក្នុងការបោះឆ្នោតនេះ មានអ្នកសង្កេតការណ៍អន្តរជាតិ មកសង្កេតការណ៍បោះឆ្នោតចំនួន២៩ ប្រទេសដែលបង្ហាញ ឱ្យឃើញពីបើកទូលាយរបស់កម្ពុជាក្នុងដំណើការប្រជាធិបតេយ្យ។

ឯកឧត្តបណ្ឌិតរដ្ឋ ជាម យៀប សង្កត់ធ្ងន់ថា កម្ពុជាបានបោះឆ្នោតទៀងទាត់តាមប្រតិទិន ដែលមានកំណត់ក្នុងច្បាប់ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស គ្មានការគំរាមកំហែង។

ជាមួយគ្នានេះ ឯកឧត្តបណ្ឌិតរដ្ឋ ជាម យៀប បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ទៅបោះឆ្នោតឲ្យបានគ្រប់គ្នាគាំទ្រគណបក្សប្រជាជនកម្ពុជា លេខរៀងទី២០នៅថ្ងៃទី២៩ខែកក្កដា ដើម្បីសន្តិភាព និងការអភិវឌ្ឍជាតិកាន់តែរីចម្រើន៕ (អត្ថបទ វង សុភក្ក្រ)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation